top of page
Writer's pictureMony Thay

អាហារ ៦ ប្រភេទ​ជួយ​អោយ​ក្មេង​ជាង​វ័យ


ការ​ចាស់​ទៅតាម​អាយុ គឺជា​ដំណើរការ​ធម្មជាតិ​មួយ​ប្រភេទ ដែល​គ្មាន​នរណា​ម្នាក់​អាច​ជៀសផុត​បាន​ឡើយ​។ ប៉ុន្តែ មាន​អាហារ និង​ផ្លែឈើ​ពី​ធម្មជាតិ​មួយចំនួន​អាច​បន្ថយល្បឿន​រោគសញ្ញា​នៃ​ការ​ចាស់​ ទៅតាម​អាយុ​បាន​។ ទោះបីជា​មាន​ក្រែម​ប្រឆាំងនឹង​ការចាស់​ទៅ​តាម​អាយុ និង​ផលិតផល​ថែរក្សា​សម្ផស្ស​មួយចំនួន​ដាក់​លក់​នៅលើ​ទីផ្សា​ក៏ដោយ ប៉ុន្តែ អ្វី​ដែល​ល្អ​បំផុត សុវត្ថិភាព​បំផុត និង​មាន​ប្រសិទ្ធភាព​នោះ​គឺ ធ្វើ​ទៅ​តាម​ធម្មជាតិ​។ ខាងក្រោម​នេះ គឺជា​បន្លែ និង​ផ្លែឈើ​មួយចំនួន ដែល​អ្នក​អាច​ប្រើប្រាស់​ដើម្បី​បន្ថយ​រោគសញ្ញា​នៃ​ការ​ចាស់​ទៅ​តាម​អាយុ​ បាន​។

​ទឹក​ ​ទឹក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុត​សម្រាប់​តម្រូវការ​របស់​រាងកាយ ព្រោះ​កោសិកា​ទាំងអស់​របស់​មនុស្ស​មា​ន​ជាតិ​ទឹក ៩៨ ភាគរយ​ឯណោះ​។ មនុស្ស​ម្នាក់​ត្រូវ​តែ​ផឹកទឹក​យ៉ាងហោចណាស់ ៨ កែវជា​រៀងរាល់ថ្ងៃ ព្រោះ​វា​គ្មាន​កាឡូរី និង​សារធាតុ​គីមី​អ្វី​ទាំងអស់​។ វា​នឹង​ជួយ​អោយ​ស្បែក​មាន​ភាពស្រស់ថ្លា និង​លូតលាស់ ព្រមទាំង​បញ្ចេញ​ជាតិពុល​ដែល​គ្រោះ​ថ្នាក់​ទាំង​អស់​ពី​ក្នុង​ខ្លួន ព្រមទាំង​ធ្វើអោយ​ស្បែក​ស្អាត​។

​ស្រា​ក្រហម​ ​ស្រា​ក្រហម ក៏​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាហារ​ប្រឆាំងនឹង​ការ​ចាស់​ទៅតាម​អាយុ​ផងដែរ​។ គេ​ជឿ​ថា ការផឹក​ស្រាក្រហម​នឹង​ជួយ​បន្ថយ​ភាព​ចាស់​របស់​កោសិកា ព្រោះ​ស្រា​ផ្ទុក​ទៅ​ដោយ​សារធាតុ Resveratrol​។ ប៉ុន្តែ មនុស្ស​ម្នាក់​គួរតែ​ផឹក​ស្រា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ ដើម្បី​ជៀសវាង​ពី​ផល​រំខាន​របស់​វា​។

តែ​បៃតង​ ​តែ​បៃតង គឺជា​ថ្នាំ​បូរាណ​មួយ​ប្រភេទ ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​ធម្មជាតិ​ចម្រុះ សម្រាប់​ជួយ​អោយ​រាងកាយ​មាន​សុខភាព​ល្អ ជួយ​អោយ​ស្បែក​ស្រស់ថ្លា និង​លូតលាស់​។ តែ​បៃតង បំពេញ​តួនាទី​ជា​អង់​ទី​អុក​ស៊ីដង់ ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​ដែល​ស្រស់ស្អាត​។

​យ៉ា​អួរ​ ​យ៉ា​អួរ ផ្ទុក​ទៅដោយ​ជាតិ​កាល់ស្យូម​សម្រាប់​ជួយ​ថែរក្សា​សុខភាព​ឆ្អឹង​អោយ​នៅ​មាំ​ ល្អ និង​បង្ការ​កុំអោយ​មាន​ជំងឺ​ពុក​ឆ្អឹង​ទៀតផង​។ យ៉ា​អួរ ក៏​ផ្ទុក​ទៅ​ដោយ​បាក់តេរី​មាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ជួយ​ថែរក្សា​ ប្រព័ន្ធ​រំលាយ​អាហារ និង​ធ្វើអោយ​មនុស្ស​មាន​សុខភាព​ល្អ និង​មើលទៅ​ក្មេង​ជាង​វ័យ​។

​គ្រាប់​ធញ្ញជាតិ​ ​គ្រាប់​ធញ្ញជាតិ ផ្ទុក​ទៅដោយ​អង់​ទី​អុក​ស៊ីដង់ ជាតិ​រ៉ែ និង​ខ្លាញ់មិ​ឆ្អែត​មួយចំនួន ដែល​ជា​តម្រូវការ​របស់​រាងកាយ​។ ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ក្នុង​កម្រិត​មធ្យម​ជួយ​អោយ​រាងកាយ​មាន​សុខភាព​ ល្អ ផ្តល់​ជាតិ​ខ្លាញ់​ដែល​យើង​ត្រូវការ និង​ការពារ​រាងកាយ​ពី​ជំងឺមហារីក​ទៀត​។

​ត្រី​ ​ត្រី សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​អូ​មេហ្គា​បី​។ ការ​ញ៉ាំ​ត្រី​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ជួយ​បង្ការ​ជំងឺ​គាំងបេះដូង​បាន ព្រោះ​អូ​មេហ្គា​បី​អាច​ការពារ​បេះដូង​កុំអោយ​ដើរ​ខុស​ចង្វាក់ និង​គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងខ្លួន​។

​សរុបសេចក្តី​មក អាហារ ផ្លែឈើ និង​បន្លែ​ធម្មជាតិ គឺជា​របស់​សំខាន់ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់​ភាព​ចាស់​បាន​ល្អ​ជាង​ផលិតផល​ដែល​ ដាក់​លក់​នៅលើ​ទីផ្សារ​។ មនុស្ស​ម្នាក់​គួរតែ​មាន​គម្រោង​ញ៉ាំ​របប​អាហារ​អោយបាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​រោគសញ្ញា​នៃ​ការ​ចាស់​ទៅតាម​អាយុ​៕

0 views0 comments

Kommentare


bottom of page