top of page
Writer's pictureMony Thay

ទម្លាប់​ប្រចាំថ្ងៃ ដែល​ជួយ​ដល់​សិច


បើសិន​ជា​អ្នក​យល់ថា ខ្លួនឯង​អស់កម្លាំង​មែន​នោះ យើង​អាច​ជួយ​លោក​អ្នក​បាន​។ តាមរយៈ​ការស្រាវជ្រាវ​បានអោយដឹងថា មាន​ស្ត្រី​មួយ​ភាគ​បី និង​បុរស​ប្រមាណ ១៥ ភាគរយ គឺ​ខ្វះ​ចំណង់​ក្នុងការ​រួមភេទ​ជា​ប្រចាំ​ថ្ងៃ​។ ប៉ុន្តែ មានរឿង​ច្រើនណាស់​ដែល​អ្នក​អាចធ្វើ​បាន ដើម្បី​ជួយ​អោយ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ត្រឡប់​មក​ល្អ​វិញ​។ អ្នក​អាច​ចាប់ផ្តើម​ចំណង់​ផ្លូវភេទ​ទាំង​នេះ​មកវិញ តាមរយៈ​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ដូច​ខាងក្រោម​នេះ ៖


​រៀបចំ​គម្រោង​សម្រាប់​ការ​ណាត់​ជួប​គ្នា នៅពេល​យប់​អោយបាន​ច្រើន​

​អ្នក​អាច​រៀបចំ​គម្រោង​នៃ​ការ​ណាត់​ជួប​គ្នា​បាន​យ៉ាង​ល្អ​សម្រាប់​ពេល​ រសៀល ដោយ​គ្រាន់តែ​ទៅ​មើល​កុន ឬ​ញ៉ាំ​អាហារ​ពេល​យប់​ជាមួយគ្នា សុទ្ធតែ​ជា​វិធី​ជួយ​ដាស់​អារម្មណ៍​ដល់​អ្នក​ទាំ​ង​ពីរ​ទៅ​ហើយ​។ បើសិនជា​ការជួល​មនុស្ស​អោយ​មើលថែ​កូន​ត្រូវ​ចំណាយ​លុយ​ច្រើន​នោះ អ្នក​ក៏​អាច​សុំ​អោយ​មិត្តភក្តិ​របស់​អ្នក​យក​កូន​គេ​មកលេង​ផ្ទះ ឬ​ជួយ​មើល​កូន​របស់​អ្នក​មួយ​យប់​ទៅ​ក៏​បាន​ដែរ ដើម្បី​អ្នក​អាច​មាន​ពេលវេលា​នៅ​ជាមួយ​ប្តី ឬ​ប្រពន្ធ​តែ​ពីរ​នាក់​បាន​។


​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ខុសៗ​គ្នា​

​ការប្រែប្រួល​អ័រម៉ូន​អាច​នឹង​មាន​ការបាត់បង់​ចំណង់​ផ្លូវភេទ​យ៉ាង​ ធ្ងន់ធ្ងរ​មួយ​បាន​។ ថ្នាំ​គ្រាប់​ពន្យារកំណើត​អាច​បន្ថយ​ការផលិត​អ័រម៉ូន​ភេទ​ប្រុស ហើយក៏​បណ្តាល​អោយ​ចំណង់​ផ្លូវភេទ​ថយចុះ​ជា​ង​មុន​ដែរ​។ ក្រៅពីនេះ វា​ក៏​អាច​ធ្វើ​អោយ​ឈឺចាប់​ក្នុងពេល​រួមភេទ​ផងដែរ​។ ​ទោះបីជា​អ្នក​មិនបាន​ប្រើ​ថ្នាំ​គ្រាប់​ពន្យារកំណើត​ក៏ដោយ ក៏​ការដឹង​អំពី​ស្ថានភាព​អ័រម៉ូន​របស់​អ្នក​អាច​ជួយ​ដោះស្រាយ​ដល់​ចំណង់​ ផ្លូវភេទ​បានដែរ​។ អ័រម៉ូន Prolactin នឹង​ទៅ​បន្ថយ​ចំនួន​អ័រម៉ូន​អឹ​សស្ត្រូ​សែន និង​តេស្តូ​ស្តេ​រ៉ូ​នក្នុងពេល​ដែល​ស្ត្រី​កំពុងតែបំបៅ​ដោះកូន ដូច្នេះ វា​ពិតជា​ផ្តល់​មហន្តរាយ​ដល់​អ្នក​ណាស់​ហើយ​។​


​រៀបចំ​បន្ទប់​អោយមាន​ភាព​រ៉ូ​មែនទិច​

​វា​គឺជា​រឿង​មួយ​ងាយ​ទេ​ដែល​អ្នក​មាន​ទម្លាប់​អោយ​កូន​គេង​ក្នុង​បន្ទប់​ជា ​មួយ​អ្នក​ក្រោយ​ពី​ពួកគេ​ធ្លាប់​មាន​សុបិន្ត​អាក្រក់​នោះ​។ ប៉ុន្តែ វា​ពិតជា​រឿង​ដែល​នាំអោយ​លែង​មាន​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ទៀត​ហើយ​។ វា​ប្រហែលជា​ត្រូវ​ប្រើ​ពេលវេលា​ខ្លះ ដើម្បី​បំបាត់​ទម្លាប់​នេះ ប៉ុន្តែ ការធ្វើអោយ​ការងារ​លើ​គ្រែ​កាន់តែ​សិច​ស៊ី​ម្តងទៀត​នោះ នឹង​ជួយ​អោយ​អ្នក​មាន​អារម្មណ៍​ធូរស្រាល​កាន់តែខ្លាំង និង​ត្រៀម​ខ្លួន​សម្រាប់​ភាព​រ៉ូ​មែនទិច​ថែមទៀត​។


​ប្រើ​ទឹករំអិល​

​ការ​ដែល​មាន​អារម្មណ៍​អាចជា​រឿង​មួយ​មិន​អាច​ទៅរួច​ទេ បើសិនជា​ការ​រួមភេទ​ធ្វើអោយ​អ្នក​មាន​ការឈឺចាប់​ខ្លាំង​នោះ​។ មូលហេតុ​ដែលនាំអោយ​មាន​ការឈឺចាប់​នោះ គឺ​ដោយសារតែ​ភាព​ស្ងួត​តែម្តង​។ បើសិន​ជា​ភាព​ស្ងួត​របស់​ទ្វារមាស​កំពុងតែ​ធ្វើអោយ​អ្នក​មាន​ការឈឺចាប់​ ក្នុងពេល​រួមភេទ​មែន​នោះ ចូរ​សាកល្បង​ប្រើ​ទឹករំអិល​សម្រាប់​រួមភេទ ឬ​ផលិតផល​ផ្តល់​សំណើម​ដល់​ទ្វារមាស​បន្ថែម​ទៅ​។ បើសិនជា​ការធ្វើ​បែប​នេះ​មិន​អាច​ជួយ​ប៉ះប៉ូវ​ស្ថានភាព​បាន​ទេ អ្នក​ប្រហែល​ជា​ដល់ពេល​ទៅ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី ដើម្បី​ទទួលបាន​ការព្យាបាល​ដោយ​ហើយ​។


​បំបាត់​ស្ត្រេ​ស​

​មូលហេតុ​ដែល​ធ្វើអោយ​មាន​ភាព​តានតឹង​រាល់ថ្ងៃ​ដូចជា ការងារ ឬ​ពិន្ទុ​សិក្សា​របស់​កូន សុទ្ធតែ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ជីវិត​ផ្លូវភេទ​ទាំងអស់​។ ការ​ដែល​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ធ្វើ​អោយ​រាងកាយ​ផលិត​អ័រម៉ូន Cortisol កាន់តែច្រើន ហើយ​វា​នឹង​ទៅ​បន្សាប​ចំណង់​ផ្លូវភេទ​។ ដូច្នេះ មុន​នឹង​អ្នក​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ ចូរ​ធ្វើយ៉ាងណា​អោយ​អ្វីៗ​ក្នុង​ចិត្ត​អ្នក​ស្រឡះ​ល្អ​សិន តាមរយៈ​ការ​ងូតទឹក​រយៈពេល​យូរ ឬ​អាន​សៀវភៅ​៕


122 views0 comments

コメント


bottom of page