ការចេញរបស់ទឹកកាមក្នុងពេលរួមភេទមុនពេល ឬក្រោយពីស៊កបញ្ចូលលិង្គភ្លាមត្រូវបានគេចាត់ទុកថាជាអា ការៈឆាប់ចេញទឹកកាមពេកហើយ។ ការឆាប់ចេញទឹកកាមពេករបស់បុរសមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនង ស្នេហា។ វាគឺជាបញ្ហាសុខភាពរបស់បុរស តែក៏មានវិធីព្យាបាលច្រើនដែរ។
មូលហេតុ • ស្ត្រេស • ការបាក់ទឹកចិត្ត • ការប្រើថ្នាំសម្រាប់ជំងឺមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីត ការបង្ករោគនៅក្រពេញប្រូស្តាត ការបង្ករោគនៅបង្ហួរនោម បញ្ហាអ័រម៉ូនខុសធម្មតា ។ល។ • បញ្ហាសរសៃប្រសាទ។
អាហារសម្រាប់បញ្ឈប់ការឆាប់ចេញទឹកកាម ផ្លែបឺរីពណ៌ខៀវ មាន លក្ខណៈល្អដូចនឹងថ្នាំសម្រើបដែរ ហើយវាជួយអោយបុរសបន្តការងារលើគ្រែបានកាន់តែយូរទៀតផង តែឥទ្ធិពលរបស់ផ្លែឈើមួយនេះត្រូវការប្រើពេលយូរមិនដូចថ្នាំគ្រាប់ នោះទេ។ ផ្លែបឺរីពណ៌ខៀវធ្វើអោយសរសៃប្រសាទស្រក ដែលជាហេតុនាំអោយវាជួយបញ្ឈប់ការឆាប់ចេញទឹកកាមបាន។
ផ្លែអាល់ម៉ុន គឺជាប្រភេទគ្រាប់រុក្ខជាតិក្រៀមមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុអាស៊ីតអាមីណេម្យ៉ាងឈ្មោះថា Arginine ដែលមានតួនាទីពង្រឹងដល់របត់ឈាមរត់ និងជួយអោយសរសៃឈាមធូរ។ ជាមួយគ្នានេះដែរ អាល់ម៉ុនក៏ល្អបំផុតសម្រាប់ការសម្រកទម្ងន់ បង្កើនថាមពល និងជាប្រភពដ៏អស្ចារ្យនៃជាតិកាល់ស្យូម។
យិនសិន គឺជាថ្នាំបូរាណមួយប្រភេទដើរតួនាទីជាថ្នាំសម្រើបផ្លូវភេទ ដែលអាចបញ្ឈប់បញ្ហាឆាប់ចេញទឹកកាមពេកបាន។ ចូរទទួលទានយិនសិនដើម្បីអោយចង្វាក់បេះដូងកើនឡើង និងពង្រឹងដល់របត់ឈាមរត់។ យិនសិនទៅភ្ញោចដល់អារម្មណ៍នៃភាពស្រើបស្រាលដែលផ្តល់ថាមពលដល់ការ រួមភេទតែម្តង។
Comments