ខណៈពេលដែលផលិតផលនានាសម្រាប់លាបលើដុំពកតូចៗលើស្បែកអាចជួយ អោយស្បែកគ្មានមុនបាននោះ អ្នកពិតជាអាចជួយអោយស្បែករិតតែស្រស់ស្អាតបានមួយកម្រិតទៀត តាមរយៈរបបអាហារ។
ខ្លាញ់ត្រី ដូចជាត្រីសាលម៉ុន ឬធូណា ការទទួលទានត្រីនឹងផ្តល់ជាសារធាតុ Biotin ឬប្រភេទវីតាមីន B មួយប្រភេទដល់រាងកាយ ដែលវាមានមុខងារជាច្រើនក្នុងការផលិតអាស៊ីតខ្លាញ់ និងរំលាយជាតិអាស៊ីតអាមីនេ។ ការកង្វះជាតិ Biotin អាចធ្វើអោយស្បែករបកៗបាន ហើយក៏គ្មាននរណាម្នាក់ចង់បានបញ្ហានេះដែរ។
ដំឡូងឈ្វា ការទទួលទានរបបអាហារដែលផ្តល់ជាជាតិទឹកយ៉ាងច្រើនដល់រាងកាយនឹង ជួយថែរក្សាស្បែក និងកោសិកាផ្សេងៗបានយ៉ាងល្អ។ ជាមួយគ្នានឹងការបន្ថែមជាពណ៌ ធ្វើអោយផ្លែឈើ និងបន្លែប្រភេទពណ៌ជាច្រើន ជាពិសេសអាហារដែលសម្បូរវីតាមីន A ដូចជាដំឡូងឈ្វា ការ៉ុត ឬស្ពៃខ្មៅអាចជួយជម្រុញដល់ពណ៌របស់ស្បែក និងបង្កើនភាពលឿង និងក្រហមរបស់ស្បែកទៀតផង។
ផ្លែអាល់ម៉ុន ផ្លែអាល់ម៉ុនដែលផ្ទុកទៅដោយវិតាមីន E អាចជួយថែរក្សាស្បែកអោយមានសុខភាពល្អបាន។ អ្វីដែលអស្ចារ្យនោះគឺ វីតាមីន E របស់ផ្លែអាល់ម៉ុនក៏ប្រហែលជាជួយការពារស្បែកពីការបំផ្លាញរបស់ កាំរស្មីពន្លឺព្រះអាទិត្យដែរ។
គ្រាប់ផ្កាឈូករ័ត្ន គ្រាប់រុក្ខជាតិតូចៗទាំងនេះផ្ទុកទៅដោយវីតាមីន E ដ៏ច្រើនសម្រាប់ជួយការពារស្បែកពីការខូចខាតដោយសាររ៉ាឌីកាល់សេរី ក្នុងបរិដ្ឋានដែលយើងរស់នៅ ព្រមទាំងក្នុងរាងកាយផងដែរ (រ៉ាឌីកាល់សេរីដែលមានចំនួនច្រើនអាចផ្តល់គ្រោះថ្នាក់ដល់កោសិកា រាងកាយបាន រួមទាំងកោសិកាស្បែកផងដែរ)។
ទឹកក្រូច ទឹកក្រូចនឹងផ្តល់អោយអ្នកនូវការបង្គ្រប់ជាតិទឹក និងវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏សំខាន់សម្រាប់ការពារស្បែក និងកោសិកាផ្សេងៗទៀតពីការខូចខាតដោយសាររ៉ាឌីកាល់សេរីក្នុងបរិដ្ឋាន រស់នៅ និងក្នុងរាងកាយ។ វីតាមីន C ក៏ជួយបង្កើតជាកូឡាជែន ដែលជារចនាសម្ព័ន្ធប្រូតេអ៊ីនដ៏សំខាន់របស់រាងកាយដែរ៕
コメント