១) តែបៃតង ៖ តែបៃតងអាចជួយសម្អាតរាងកាយ ពង្រឹងកោសិកា និងកាត់បន្ថយមុន។ ២) បន្លែបៃតង ៖ សាឡាត់ ស្ពៃ និងបន្លែបៃតងផ្សេងទៀតអាចជួយបង្ការការកើតមុន។ អាហារទាំងនេះមានផ្ទុកវីតាមីន A ដែលអ្នកគួរទទួលទានអោយបានរៀងរាល់ថ្ងៃ។ ៣) ផ្កាខាត់ណាខៀវ ៖ រួមជាមួយនឹងអាហារសម្បូរវីតាមីន A, B, C, E និង K អ្នកក៏ត្រូវការអាហារប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលជាភ្នាក់ងារជួយក្នុងការប្រយុទ្ធប្រឆាំង និងជួយកាត់បន្ថយការកើតមុន។ ៤) ក្រូចឆ្មារ និងទឹកក្រូចឆ្មារ ៖ វាអាចជួយសម្អាតរាងកាយ និងសរីរាង្គនានា។ អាស៊ីតរបស់ក្រូចឆ្មារ អាចជួយសម្អាតបាក់តេរីនៅក្នុងរន្ធញើស។ វាក៏អាចជួយក្នុងការការពារមុន និងកាត់បន្ថយមុនផងដែរ។ ផលប្រយោជន៍មួយទៀតនៃក្រូចឆ្មារ គឺវាអាចជួយលុបបំបាត់ស្នាមមុន។ ក្រូចឆ្មារ គឺជាជំរើសក្នុងការព្យាបាលធម្មជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការការពារការកើតមុន និងកាត់បន្ថយស្នាមមុន៕
top of page
bottom of page
Comments