top of page
Writer's pictureMony Thay

អាថ៌កំបាំង នៃ​ការទប់ស្កាត់​ភាព​ចាស់


នៅពេល​នាង​អាយុ​កាន់តែ​ច្រើន​ទៀត ស្បែក​នឹង​ចាប់ផ្តើម​បាត់បង់​ភាព​យឺត ដែល​ជា​ហេតុ​នាំអោយមាន​ភាព​ជ្រីវជ្រួញ ជាពិសេស ពេល​អាយុ​ដល់ ៥០ ឆ្នាំ​តែ​ម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​វិធីសាស្ត្រ​ច្រើន​ណាស់​ក្នុង​ការបន្ថយ​ដំណើរការ​មួយ​នេះ​បាន ហើយ​អ្នក​ក៏​អាច​រីករាយ​នឹង​រូប​សម្រស់​ស្បែក​ក្មេង​ជាង​មុន​រយៈពេល​ពីរ​បី​ ឆ្នាំ​ទៀតផង​។ ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង​នៃ​ការ​ចាស់​ទៅ​តាម​អាយុ ដែល​ស្ត្រី​គ្រប់​រូប​ត្រូវ​តែ​ដឹង​។

​ទទួលទាន​សារធាតុ អង់​ទី​អុក​ស៊ីដង់ អោយបាន​គ្រប់គ្រាន់​

​ការ​ទទួលទាន​សារធាតុ​អង់​ទី​អុកស៊ី​ដង់​ច្រើនតាំង​ពី​នៅ​ក្មេង នឹង​ជួយ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​វា​ធ្វើអោយ​ស្បែក​ឆាប់​ចាស់​។ រ៉ាឌីកាល់​សេរី​ទាំងអស់​នេះ​កើត​ចេញពី​ការទទួល​ទានរ​បប​អាហារ​មិនល្អ និង​ប៉ះពាល់​នឹង​ជាតិពុល​ជាច្រើន​ក្នុង​បរិដ្ឋាន​រស់នៅ​។ ដូច្នេះហើយ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​ទទួលទាន​ផលិតផល និង​ផលិតផល​សម្បូរ​អង់​ទី​អុក​ស៊ីដង់​អោយបាន​ច្រើន​ពី​របប​អាហារ ហើយ​ក៏​ត្រូវតែ​មាន​ទម្លាប់​ថែរក្សា​ស្បែក​អោយបាន​ល្អ​ដែរ​។ ផ្លែឈើ បន្លែ និង​គ្រាប់​ធញ្ញជាតិ សុទ្ធតែ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​អង់​ទី​អុក​ស៊ីដង់​។​

ម៉ាស្សា​ដោយ​ប្រើ​ប្រេងល្ង​

​ប្រេង​ល្ង ត្រូវបាន​គេ​ស្គាល់​ថា ជា​ឱសថ​ព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​មួយ​ក្នុង​ការទប់ស្កាត់​ភាព​ ចាស់​។ ចូរ​ប្រើ​ប្រេងល្ង​លាប​លើ​ស្បែក​នៅ​ពេល​ព្រឹក ព្រមទាំង​ម៉ាស្សា​វា​ផង​។ ក្រោយមក​អ្នក​អាច​ប្រើការ​ងូតទឹក ដើម្បី​លាង​សម្អាត​វា​។ ការធ្វើ​បែប​នេះ​នឹង​ភ្ញោ​ចដ​ល់​លំហូរ​ឈាម និង​ធ្វើអោយ​ស្បែក​មាន​ភាព​លូតលាស់ និង​សុខភាព​ល្អ​ទៀតផង​។ វា​ក៏​នឹង​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដល់​ស្បែក និង​យកឈ្នះ​ដល់​កោសិកា​ងាប់ៗ​ផងដែរ​។ ចូរ​បង្កើត​ទម្លាប់​មួយ​នេះ​ជា​ទៀងទាត់ ដើម្បី​អោយ​ស្បែក​មាន​សុខភាព​ល្អ និង​នៅ​ក្មេង​។

ជៀសវាង​ជាតិ​ស្ករ​កែច្នៃ​

​ស្ករ​កែច្នៃ អាច​ទៅ​តោង​សារធាតុកូឡា​ជែន​ក្នុង​រាងកាយ និង​ទៅ​បំផ្លាញ​វា​បាន ដូច្នេះ វា​នឹង​ធ្វើអោយ​កើត​មាន​ស្នាម​ផ្នត់ៗ និង​ស្បែក​ជ្រួញ​បាន​។ ស្ករ​កែច្នៃ មាន​ក្នុង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស់ ស្ករ​គ្រាប់ កូកាកូឡា​។​ល​។ ព្រមទាំង​អាច​ធ្វើអោយ​អ្នក​មើល​ទៅ​កាន់តែ​ចាស់​ដែរ ដូច្នេះ ចូរ​ដឹង​អំពី​រឿង​នេះ​ផង​នៅ​ពេល​អ្នក​ទទួល​ទាន​វា​។

ការពារ​ស្បែក​អ្នក​ពី​ពន្លឺព្រះអាទិត្យ​ជានិច្ច​

​កាំរស្មី​យូ​វី​របស់​ព្រះអាទិត្យ​អាច​ទៅ​បំផ្លាញ​ស្បែក​បាន ដែល​ជា​ហេតុនាំអោយ​កើតមាន​ជា​ស្នាម​ផ្តត់ៗ និង​ស្បែក​ជ្រីវជ្រួញ​បាន​។ វា​គឺជា​រឿង​សំខាន់​ណាស់ ដែល​ថា​អ្នក​អាច​ការពារ​ស្បែក​បាន​តាមរយៈ​ការទប់ស្កាត់​កាំរស្មី​ទាំងអស់នេះ ​បាន​គ្រប់ពេល​។ គ្រប់​ពេល​ដែល​អ្នក​ចេញ​ពី​ក្រៅ​ផ្ទះ ចូរ​ប្រាកដថា អ្នក​បាន​ប្រើឡេ​ការពារ​ស្បែកហើយ​។

សារធាតុ Exfoliation មាន​សារៈសំខាន់​ណាស់​

​សារធាតុ Exfoliation ជួយ​ពង្រឹង​ដល់​ការបង្កើត​កោសិកា​ថ្មីៗ និង​បន្ថយ​ការកើនឡើង​របស់​កោសិកា​ស្បែក​ងាប់ៗ ដូច្នេះហើយ វា​នឹង​ស្តារឡើងវិញ​នូវ​ភាពរឹងមាំ​របស់​ស្បែក​បាន​។ ការធ្វើ​បែប​នេះ​នឹង​ប្រាកដថា ស្បែក​អ្នក​កាន់តែ​មាន​សុខភាព​ល្អ និង​ក្មេង​បានយូរ​ទៀតផង​៕

3 views0 comments

Comments


bottom of page