ការហែលទឹក គឺជាវិធីមួយ ដែលគេកត់សម្គាល់ឃើញថា អាចជួយដុតកាឡូរីបានច្រើនជាងគេបំផុត បើធៀបទៅនឹងកីឡាដ៏ទៃទៀត។ ដប់នាទីនៃការហែលទឹក អាចដុតកាឡូរីបានរហូតដល់ទៅ ១៥០ កាឡូរី។ ហែលទឹកបែបធម្មតា អាចដុតកាឡូរីបាន ១០០ កាឡូរី ចំនែកឯកាហែលទឹកផ្ងារពោះ អាចជួយដុតកាឡូរីបាន ៨០ កាឡូរី។ ដើម្បីបង្កើនការដុតកាឡូរី ចូរអ្នកយកពេលវេលាទំនេររបស់អ្នកទៅហែលទឹក ដើម្បីសុខភាព និងចាត់ទុកជាការធ្វើលំហាត់ប្រាណរយៈពេលខ្លី បន្ទាប់ពីបញ្ចប់ការងារ។ ចាប់ផ្តើមពីការហែលទឹក៥០ ម៉ែត្រ រួចសម្រាក បន្ទាប់មកហែលទឹក ១០០ ម៉ែត្រ រួចសម្រាក។ បន្តរហូតដល់អ្នកអាចហែលទឹកបានរហូតដល់ទៅ ៣០០ ម៉ែត្រ។ ប្រសិនបើអ្នកគិតថា អ្នកនឹងមិនអាចឈានដល់គោលដៅនេះ ចូរគិតជាសារជាថ្មីម្តងទៀត ព្រោះការហែលទឹក គឺងាយស្រួលជាងការគិតរបស់អ្នក៕
top of page
bottom of page
Comentarios