អាថ៌កំបាំងដែលអ្នកគិតថា នឹងទទួលបានសរសៃសក់រឹងមាំ និងភ្លឺរលោងនោះ មិនមែនជាការប្រើប្រាស់សាប៊ូដែលមានតម្លៃថ្លៃ ឬការព្យាបាលនៅហាងនោះទេ តែអ្វីដែលអ្នកត្រូវតែគិតនោះគឺ របបអាហារ។ ការទទួលទានអាហារដែលផ្តល់សុខភាពនឹងជួយអោយសុបិន្តអ្នកក្លាយទៅជា ការពិតបាន។ ខាងក្រោមនេះ គឺជាជីវជាតិដែលអាចផ្តើមអោយមានការលូតលាស់នៃសរសៃសក់ដ៏មានសុខភាព ល្អបំផុតបាន។
ជាតិដែក និងស័ង្គសី វេជ្ជបណ្ឌិត វីលម៉ា បឺឃហ្វីដ (Wilma Bergfeld) អ្នកជំនាញខាងរោគសើស្បែក នៅឯគ្លីនិក Cleveland និយាយថា ជាតិដែក និងស័ង្គសីជួយជម្រុញអោយឬសសក់លូតលាស់។ គាត់បានណែនាំអោយទទួលទានសាច់ក្រហម ព្រោះវាសម្បូរទៅដោយជីវជាតិទាំងពីរនេះតែម្តង ហើយចូរទទួលទានវាពីរដងក្នុងមួយសប្តាហ៍។ បើយើងផ្សំគ្នានឹងអាហារដែលគ្មានជាតិសាច់ដូចជាសណ្តែកសៀង និងអាហារសម្បូរវីតាមីន C ដូចជាក្រូច វាអាចជួយជម្រុញការបឺតស្រូបជាតិដែកបាន។
វីតាមីន D ការសិក្សាជាច្រើនបានរកឃើញថា វីតាមីន D ប្រហែលជាជួយអោយមានការលូតលាស់របស់សក់។ អាហារមួយចំនួនតូចដែលមានវីតាមីននេះពីធម្មជាតិ និងការអង្គុយអាំងថ្ងៃរយៈពេលពីរបីនាទីក្នុងមួយថ្ងៃ អាចជួយអោយរាងកាយផលិតវីតាមីន D កាន់តែច្រើន។ ប៉ុន្តែ អ្នកឯកទេសជាច្រើនមិនយល់ស្របនឹងរឿងនេះទេ ព្រោះវាអាចបណ្តាលអោយប្រឈមកាន់តែខ្លាំងនឹងកាំរស្មីយូវីដែលអាច ប៉ះពាល់ដល់សុខភាពស្បែក។
ប្រូតេអ៊ីន
ប្រូតេអ៊ីន គឺជាផ្នែកមួយនៃការបង្កើតប្លុករបស់ជីវិត ជម្រុញដល់ការលូតលាស់ និងជួសជុលដល់កោសិកា ព្រមទាំងបង្កើនភាពរឹងមាំរបស់សរសៃសក់ទៀតផង។ ស្ត្រីគួរតែទទួលបានជាតិប្រូតេអ៊ីននេះយ៉ាងហោចណាស់ ៤៦ ក្រាមក្នុងមួយថ្ងៃ។
អូមេហ្គាបី ពពួកខ្លាញ់ត្រី (ដូចជាត្រីសាលម៉ុន) អ្នកគួរតែទទួលទានវាចំនួន ២ ដងក្នុងមួយសប្តាហ៍ ដើម្បីផ្តល់សំណើមដល់សក់ ឬញ៉ាំថ្នាំបំប៉នប្រភេទ DHA និង EPA មួយក្រាមក្នុងមួយថ្ងៃ។ ក្រៅពីជួយផ្តល់ភាពភ្លឺរលោងដល់សក់ អូមេហ្គាបីប្រហែលជាជួយបំបាត់ស្ត្រេស និងជំនួយដល់សុខភាពបេះដូងទៀតផង។
Biotin ស៊ុត សម្បូរទៅដោយវីតាមីន B ប្រភេទនេះណាស់ ហើយក៏មានសារៈសំខាន់សម្រាប់ការលូតលាស់ដែរ។ ស៊ុត ក៏ជាប្រភេទដ៏អស្ចារ្យរបស់ប្រូតេអ៊ីន ជាតិ Choline និងវីតាមីន D ដែរ។ បើសិនជាអ្នកមិនចូលចិត្តទទួលទានស៊ុតទេ អ្នកក៏អាចប្រើថ្នាំបំប៉នរបស់វាចំនួន ៣០ mcg ជារៀងរាល់ថ្ងៃបានដែរ៕
Comments