top of page
Writer's pictureMony Thay

សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ល្អ​សម្រាប់​សុខភាព​ស្បែក



ការស្រាវជ្រាវ​លើ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក គឺ​នៅ​មាន​កំណត់​នៅឡើយ​។ ប៉ុន្តែ អាហារ​ដែល​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ហាក់ដូចជា​មាន​ប្រសិទ្ធភាព​ក្នុង​ការការពារ​ស្បែក​។ សូម​ពិចារណា​អាហារ​ដែល​ជា​មិត្ត​ល្អ​របស់​ស្បែក​ទាំងនេះ ៖

​ឆៃ​ថាវ ការ៉ុត ផ្លែឈើ​ពណ៌​លឿង និង​ពណ៌​ទឹកក្រូច និង​បន្លែ​ផ្សេងទៀត​

​ស្ពៃ​ខ្មៅ និង​បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង​ផ្សេងទៀត​

​ប៉េង​ប៉ោះ​

​ផ្លែ​ប្ល៊ូ​បឺរី​

​សណ្តែក​

​ត្រី​សាល​ម៉ុង និង​ត្រី​ដែល​សម្បូរ​ខ្លាញ់​ផ្សេងទៀត​

​គ្រាប់​ធញ្ញជាតិ​។​

​ផ្ទុយ​ពី​នេះ អាហារ​មួយ​ចំនួន​ហាក់បីដូចជា​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ការធ្វើ​អោយ​ ខូច​ស្បែក​។ ឧទាហរណ៍ ការស្រាវជ្រាវ​មួយ​ចំនួន​បានបង្ហាញ​ថា អាហារ​ដែល​សម្បូរ​ដោយ​កាបូ​អ៊ី​ដ្រាត (​ស្ករ​) និង​ខ្លាញ់​ធ្វើអោយ​ស្បែក​ឆាប់​ចាស់​។ ចូរ​ចងចាំ​ថា អាហារ​ជាច្រើន​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ស្បែក ក៏​គឺជា​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​ទូទៅ​ផងដែរ​។ ជាជាង​ការផ្តោត​តែ​លើ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ស្បែក សូម​ផ្តោត​ការយកចិត្តទុកដាក់​លើ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ល្អ​ជា​ទូទៅ​ ។ បរិភោគ​ផ្លែឈើ និង​បន្លែ​អោយបាន​ច្រើន​។ ជ្រើស​យក​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ឬ​មិន​មាន​ជាតិ​ខ្លាញ់​តែម្តង​៕

7 views0 comments

Comments


bottom of page