ស្នាមជ្រួញ អាចបង្កឡើងដោយការរួមបញ្ចូលគ្នានៃកត្តា មួយចំនួន ដូចជា ៖
ចលនារបស់ផ្ទៃមុខ ៖ ដូចជាការញញឹម ក៏អាចនាំឱ្យអ្នកជ្រួញស្បែកមុខផងដែរ។ រាល់ពេលដែលអ្នកប្រើសាច់ដុំមុខ វាធ្វើអោយស្បែកបត់បែន ហើយចលនាដដែលៗជារៀងរាល់ថ្ងៃ ធ្វើអោយវាមិនអាចត្រលប់មករកសភាពដើមវិញ ដែលជាហេតុធ្វើអោយមានជាស្នាមចង្អូរជាអចិន្ត្រៃយ៍នៅលើមុខរបស់អ្នក ។
វ័យកាន់តែចាស់ ៖ កាលណាអ្នកកាន់តែចាស់ ស្បែករបស់អ្នកនឹងកាន់តែមិនសូវតឹងល្អ ហើយឆាប់ខូចខាត ដោយសារការថយចុះនៃការផលិតប្រេង។ ជាតិខ្លាញ់នៅស្រទាប់ជ្រៅនៃស្បែករបស់អ្នកក៏ថយចុះ។ ទាំងអស់នេះហើយ ដែលបណ្តាលអោយស្បែកយារ និងជ្រួញ។
ការប៉ះកាំរស្មី UV គឺជាមូលហេតុចម្បងនៃការជ្រួញស្បែក។ ការប៉ះពាល់ទៅនឹងពន្លឺកាំរស្មី UV ធ្វើអោយជាលិកាស្បែក និងជាតិសរសៃ ដែលស្ថិតនៅក្នុងស្រទាប់ជ្រៅនៃស្បែកខូចខាត។ កាលណាគ្មានជាលិកាទាំងនោះទ្រទ្រង់ស្បែករបស់អ្នក នោះភាពតឹងនៃស្បែកក៏មិនល្អដែរ ដែលជាហេតុធ្វើអោយស្បែកចាប់ផ្តើមខូង និងមានស្នាមជ្រីវជ្រួញ។
ការជក់បារី អាចបង្កើនល្បឿនដំណើរការចាស់នៃស្បែករបស់អ្នក រួមទាំងភាពជ្រីវជ្រួញផងដែរដោយសារតែការផ្លាស់ប្តូរការផ្គត់ផ្គង់ឈាម ទៅឱ្យស្បែកមិនបានល្អ៕
Kommentare