top of page
Writer's pictureMony Thay

ស័ង្កសី ជួយ​ដល់​សុខភាព និង​សម្រស់​ស្បែក


ជាតិ​ស័ង្កសី ជួយ​លើកកម្ពស់​សម្រស់​ស្បែក ការលូតលាស់​របស់​កោសិកា ជួយ​ដល់​សុខភាព​ភ្នែក និង​ជួយ​បង្កើន​ការដឹង​រសជាតិ និង​ក្លិន​។

ក្រៅពីនេះ ជាតិ​ស័ង្កសី​ក៏​ជួយ ៖

•​ ​ជំរុញ​អោយមាន​កំណើន​កោសិកា ជួយ​ជួសជុល​កោសិកា និង​ការលូតលាស់​របស់​កោសិកា ទាំងអស់នេះ​ហើយ​ជា​សុខភាព​ស្បែក​។​ •​ ​ជួយ​បង្កើន​ប្រពន្ធ័​ការពាររាងកាយ​។​ •​ ​ជួយ​ធ្វើអោយ​មាន​តុល្យភាព​ជាតិ​ស្ករ​នៅក្នុង​ឈាម និង​ជួយ​ការពារ​ភាព​ចាស់​មុន​អាយុ​។​ •​ ​ជាតិ​ស័ង្កសី​ផ្សំ​ជាមួយនឹង​វីតាមីន A និង​ស្ពាន់ធ័រ ដើម្បី​ជួយ​អោយ​សក់​មាន​សុខភាព​ល្អ និង​រឹងមាំ​ផងដែរ​។ វា​គឺជា​ក្រុម​អង់ស៊ីម ដែល​ជួយ​អោយ​រាងកាយ​រក្សា​ជាតិ​សរសៃ នាំ​អោយ​ស្បែក​មិន​យារ​ធ្លាក់​។ ជាតិ​ស័ង្កសី មាន​សារៈសំខាន់​សំរាប់​ជួយ​អោយ​មាន​តុល្យភាព​នៃ​អ័រម៉ូន ដូច្នេះ កង្វះ​ជាតិ​ស័ង្កសី​អាចជា​មូលហេតុ​នៃ​ការ​កើតមុន​។ ជាតិ​ស័ង្កសី​មាន​នៅក្នុង​គ្រាប់​ល្ពៅ គ្រាប់ស្វាយចន្ទី គ្រាប់​ផ្កាឈូករ័ត្ន គ្រាប់​ល្ង ដូង សា​រ៉ា​យ ។​ល​។

0 views0 comments

Comments


bottom of page