top of page
Writer's pictureMony Thay

វិធី ៨ យ៉ាង ដើម្បី​អោយ​ក្មេង​ជាង​វ័យ


មនុស្ស​គ្រប់គ្នា មិន​ថា​ខ្ញុំ ឬ​គេ​ទេ តែងតែ​ចង់អោយ​ខ្លួនឯង​មើលទៅ​ក្មេង​ជាង​មុន​។ អ្នកខ្លះ​ក៏​ទៅ​អោយ​គេ​ចាក់​ថ្នាំ និង​ធ្វើ​ការវះកាត់​ដ៏​ឈឺចាប់ ដើម្បី​កែច្នៃ​ភាព​យុវវ័យ​របស់ខ្លួន​អោយ​ត្រឡប់​មក​វិញ ប៉ុន្តែ មាន​វិធីសាស្ត្រ​ច្រើនណាស់ ដែល​អ្នក​អាច​ធ្វើអោយ​ខ្លួនឯង​មើលទៅ​ក្មេង​ជាង​មុន ដោយ​មិនបាច់​ទៅ​ពឹង​គ្រូពេទ្យ​ឡើយ​។

​កោរ​ចិញ្ចើម​ ​មែន​ហើយ រឿង​ដែល​សាមញ្ញ​ដូចជា ការ​កោរ​ចិញ្ចើម​បែបនេះ សុទ្ធ​តែ​អាច​ធ្វើអោយ​អ្នក​មើល​ទៅ​ក្មេង​ជាង​មុន​បាន​។ បើសិនជា​ចិញ្ចើម​របស់​អ្នក​មាន​រូបរាង​ខុស​ទម្រង់​របស់​វា និង​មិន​បាន​កោរ​ចេញ​ទេ​នោះ វា​ពិតជា​អាច​ធ្វើអោយ​អ្នក​មើល​ទៅ​ដូចជា​មនុស្ស​កើតទុក្ខ ព្រម​ទាំង​ចាស់​ទៀតផង​។

​ផ្តល់​សំណើម​ដល់​ស្បែក​រាល់ថ្ងៃ​ ​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ផ្សេងទៀត គឺ​ការផ្តល់​សំណើម​ដល់​មុខ ប្រអប់​ដៃ និង​ក​អោយ​បាន​រាល់ថ្ងៃ ព្រោះ​វា​នឹង​ជួយ​អោយ​ស្បែក​មើល​ទៅ​ស្រស់ស្អាត និង​ក្មេង​។​

​គេង​អោយបាន​គ្រប់គ្រាន់​ ​ការ​គេង នឹង​ផ្តល់អោយ​រាងកាយ​មានឱកាស​បង្កើត​ស្បែក​ក្មេង​ឡើងវិញ ហើយ​ការ​គេង​មិន​បាន​គ្រប់គ្រាន់​នឹង​ជួយ​ពន្លឿ​នភាព​ចាស់​តែប៉ុណ្ណោះ​។ ចូរ​ប្រាកដថា អ្នក​បាន​គេង​រយៈពេល ៨ ម៉ោង​ក្នុង​មួយ​យប់ និង​ផ្តល់​ឱកាស​ដល់​រាងកាយ​មាន​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការរស់នៅ​ពេល​ ថ្ងៃ​។

​កាត់បន្ថយ​ជាតិ​ស្ករ​ ​ការ​ទទួលទាន​ជាតិ​ស្ករ​ច្រើនពេក​អាចជា​រឿង​មិន​ល្អ​សម្រាប់​អ្នក​ច្រើនណាស់ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា វា​ក៏​អាច​បណ្តាលអោយ​មាន​ស្បែក​ជ្រីវជ្រួញ​ដែរឬទេ​? ដូច្នេះ ចូរ​កាត់បន្ថយ​អាហារ​មាន​ជាតិ​ផ្អែម និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​។

​ទទួលទាន​ស្រាក្រហម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​ ​អ្នក​មិនគួរណា​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ទេ ប៉ុន្តែ គ្រាន់តែ​ស្រាក្រហម​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ គឺ​វា​ល្អ​ចំពោះ​សុខភាព​អ្នក​បំផុត​ហើយ​។ ស្រាក្រហម​ផ្ទុក​ទៅ​ដោយ​កម្រិត​នៃ​អង់​ទី​អុកស៊ី​ដង់​ដែល​ល្អ​ចំពោះ​សុខភាព ហើយ​អាច​ជួយ​បង្ការ​រ៉ាឌីកាល់​សេរី​ពី​ការខូចខាត​លើ​ស្បែក​។

​ទទួលទាន​វីតាមីន C អោយបាន​ច្រើន​ ​បើសិនជា​ការ​ទទួលទាន​វី​ទា​មីន C រាល់​ថ្ងៃ​របស់​អ្នក​បាន​ចាប់ពី ៧៥ មី​លី​ក្រាម​ឡើងទៅ នោះ​វា​ពិតជា​អាច​ជួយ​បញ្ឈប់​ភាព​ជ្រីវជ្រួញ​ពី​ការ​ចាស់​បាន​។ អ្នក​ក៏​អាច​ទទួលបាន​វីតាមីន C ពី​ផ្លែក្រូច​ដែរ​។​

​ធ្វើអោយ​ធ្មេញ​ស​ ​ចូរ​ប្រើប្រាស់​ថ្នាំដុះធ្មេញ​ណា​ដែល​ជួយ​អោយ​ធ្មេញ​ស​ដើម្បី​ផ្តល់​ភាព​ ភ្លឺ​ថ្លា និង​ស​ស្អាត​ដល់​ធ្មេញ​។ កំណក​តែ និង​កាហ្វេ​នៅលើ​ធ្មេញ​មិនមែន​ជា​រឿង​ធ្វើអោយ​មាន​ភាព​ទាក់ទាញ​ឡើយ ហើយ​រឹតតែ​ធ្វើអោយ​អ្នក​មើល​ទៅ​ចាស់​ជាង​មុន​ប៉ុណ្ណោះ​។

​កាត់​ក្រចកជើង និង​ក្រចកដៃ​ ​ប្រអប់ជើង និង​ប្រអប់ដៃ​ក៏​អាច​ធ្វើអោយ​អ្នក​ចាស់​បាន​ដែរ ដូច្នេះ អ្នក​គួរតែមាន​ទម្លាប់​កាត់​ក្រចក​ដៃ និង​ក្រចកជើង​អោយបាន​ទៀងទាត់​៕

0 views0 comments

Comments


bottom of page