មុន គឺជាបញ្ហាដែលកើតឡើងមិនចេះចប់លើមុខរបស់មនុស្ស ប៉ុន្តែ ពួកគេក៏អាចកើតមុននៅលើរាងកាយ និងខ្នងបានដែរ។ មុនខ្នង ត្រូវបានបង្កឡើងដោយសារក្រពេញសេបូមនៅខ្នងធ្វើការខ្លាំងក្លាពេក។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនដូចមុនដែលកើតនៅលើមុខទេ វាច្រើនតែមានការរលាកកាន់តែខ្លាំង ព្រោះតែរន្ធញើសនៅខ្នងមានលក្ខណៈធំជាង និងផលិតជាតិប្រេងច្រើនជាង។ ដូច្នេះ យើងនឹងបង្ហាញពីរបៀបងាយៗក្នុងការបំបាត់មុនខ្នង។
ជៀសវាងសាប៊ូដែលមានឥទ្ធិពលខ្លាំងពេក កម្រិត pH លើស្បែកដែលល្អនោះ គួរតែរក្សាអោយបានត្រឹម ៤,៧ ទើបស្បែកមានសុខភាពល្អបាន។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់សាប៊ូដែលមានឥទ្ធិពលខ្លាំងពេកនឹងធ្វើអោយកម្រិត pH ឡើងខ្ពស់ជាង ៥ ដែលជាហេតុនាំអោយស្បែកទៅជាស្ងួត បែកស្រកា និងជាំបាន។ សាប៊ូក៏ទៅបើកជាតិប្រេងធម្មជាតិរបស់ស្បែក និងធ្វើអោយអាការៈមុនខ្នងទៅជាធ្ងន់ធ្ងរបាន។ អ្នកដែលមានមុនខ្នង គួរតែប្រើប្រាស់ផលិតផលលាងសម្អាតដែលគ្មានវេជ្ជបញ្ជា ដើម្បីព្យាបាលលើស្បែកដែលងាយនឹងកើតមុន។
ទឹកខ្មេះ ធ្វើពីផ្លែប៉ោម
ការប្រើទឹកខ្មេះប្រភេទនេះក៏ជួយថែរក្សាតុល្យភាព pH របស់ស្បែកបានដែរ ដូច្នេះ វានឹងទប់ស្កាត់ការកើតមុនលើខ្នងបាន។ អ្វីៗទាំងអស់ដែលអ្នកគួរតែធ្វើនោះគឺ លាយទឹកខ្មេះនេះជាមួយនឹងទឹកចម្រោះ ហើយដាក់ទៅក្នុងកំប៉ុងសម្រាប់បាញ់។ ក្រោយពីងូតទឹករួច ចូរបាញ់ទឹកដែលលាយហើយនោះទៅលើខ្នង ហើយទុកវាអោយស្ងួត។ អ្នកក៏អាចធ្វើបែបនេះ មុនពេលចូលគេងបានដែរ ដើម្បីទទួលបានលទ្ធផលកាន់តែលឿន។ រឿងនេះនឹងទៅកាត់បន្ថយចំនួន pH លើស្បែក និងបង្ការកុំអោយកើតមុនខ្នងទៀត។
ស្លៀកសម្លៀកបំបាក់រលង់ៗ
ក្រៅពីវិធីព្យាបាលដោយខ្លួនឯង យកល្អអ្នកដែលមានបញ្ហាមុនខ្នង គួរតែស្លៀកសម្លៀកបំពាក់ដែលស្អាតល្អ និងរលង់ៗ ព្រោះវាអាចជាវិធីជួយអោយស្បែកអាចដកដង្ហើមបានស្រួល៕
Comments