top of page
Writer's pictureMony Thay

លា​ហើយ ភាព​ជ្រីវជ្រួញ


ភាព​ជ្រីវជ្រួញ គឺជា​រឿង​ធម្មជាតិ​នៃ​ភាព​ចាស់​របស់​មនុស្ស ហើយក៏​មាន​មនុស្ស​ខ្លះ ងាយ​នឹង​ទទួលរង​បញ្ហា​នេះ​ខ្លាំង​ណាស់​ដែរ​។ អ្នកជំនាញ​ជាច្រើន​បាន​និយាយថា បញ្ហា​ស្បែក​ជ្រីវជ្រួញ​អាច​កើតឡើង​ដោយសារតែ​ហេតុផល​ច្រើន​ប្រភេទ​ណាស់​។

​មូលហេតុ​របស់​វា​អាច​មាន​ចាប់ពី​ទម្លាប់​មិន​ល្អ​ដូចជា ការជក់បារី ការ​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព ការ​មិន​ប្រើឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ ដំណរ​ពូជ ស្ត្រេ​ស ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ ឬ​ការបំពុល​បរិដ្ឋាន​ផ្សេងៗ​។ ភាព​ជ្រីវជ្រួញ កើតឡើង​នៅ​ពេល​ដែល​ស្បែក​របស់​អ្នក​បាត់បង់​ស្រទាប់​កូឡា​ជែន​។

ងក្រោម​នេះ គឺជា​វិធីសាស្ត្រ​ធម្មតាៗ ដើម្បី​បន្ថយ​រោគសញ្ញា​នៃ​ភាព​ជ្រីវជ្រួញ​ ៖ •​ ​ប្រើ​ផ្លែ​ចេក សម្រាប់​ធ្វើ​ម៉ា​សបិត​ស្បែក​ដែល​ជ្រីវជ្រួញ​។ ចូរ​យក​ល្បាយ​មួយ​នេះ​ទៅ​លាប​លើ​មុខ​រយៈពេល ៣០ នាទី ចាំ​លាងជម្រះ​ចេញ​។ •​ ​ប្រើ​វីតាមីន C ព្រោះ​វា​ជា​សារធាតុ​ដែល​ល្អ​ចំពោះ​សុខភាព​ស្បែក ហើយ​អ្នក​អាច​រក​បាន​យ៉ាង​ស្រួល​ក្នុង​ផ្លែ​ម្នាស់​។ ផ្លែ​ម្នាស់ អាច​ជួយ​បន្ថយ​អាការៈ​ស្បែក​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អ្នក​ថែមទាំង​អាច​យក​ទឹក​ផ្លែ​ម្នាស់​ទៅ​ម៉ាស្សា​លើ​មុខ និង​ក ឬ​ប្រើ​វា​ជា​ម៉ាស​សម្រាប់​បិទ​លើ​មុខ​បាន​ទៀត​ផង​។ •​ ​ប្រេង​អូ​លីវ​មិន​គ្រាន់តែ​មាន​ផល​ល្អ​ចំពោះ​សុខភាព​អ្នក​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ល្អ​ចំពោះ​ស្បែក​ផងដែរ ជាពិសេស វា​មាន​ប្រយោជន៍​នៅពេល​ប្រើ​សម្រាប់​បន្ថយ​ភាព​ជ្រីវជ្រួញ​តែម្តង​។ ចូរ​ប្រើ​ប្រេង​អូ​លីវ​មួយ​ស្លាបព្រា​កាហ្វេ ដើម្បី​លាយ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ​ពីរ​ដំណក់​។ ចូរ​យក​ល្បាយ​នេះ​ទៅ​លាប​លើ​មុខ និង​ត្រដុស​វា​ថ្នមៗ​។ •​ ​លាយ​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មារ ព្រមទាំង​ប្រើ​វា​ជា​ម៉ាស​បិទមុខ​។ ចូរ​បិទមុខ​ប្រហែល ២០​នាទី​សិន ចាំ​លាង​ជម្រុះ​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ •​ ​ល្ហុង គឺជា​ផ្លែឈើ​មួយ​ផ្សេង​ទៀត ដែល​មាន​ប្រសិទ្ធភាព​ក្នុង​ការបន្ថយ​ភាព​ជ្រីវជ្រួញ​បាន​។ ចូរ​ប្រើ​វា​ជា​ម៉ាស​បិទមុខ ហើយ​លាយ​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ​ពីរ​បី​ដំណ​ក់ រួច​លាប​វា​លើ​មុខ​អោយ​បាន​ម្តង​ក្នុង​មួយ​សប្តាហ៍​៕

2 views0 comments

Comments


bottom of page