top of page

មនុស្ស​ស្រី​ស្រស់ស្អាត ត្រង់​បបូរមាត់

  • Writer: Mony Thay
    Mony Thay
  • Dec 13, 2018
  • 1 min read

ស្ត្រី​គ្រប់រូប តែងតែ​ប្រាថ្នា​ចង់បាន​បបូរមាត់​ទន់ និង​ស្រស់ស្អាត​។ វិធី​មួយ​ចំនួន​ខាងក្រោម​នេះ​អាច​ជួយ​ធ្វើអោយ​បបូរមាត់​របស់​អ្នក​មើល​ទៅ​ ទ្រលុកទ្រលន់ និង​ជួយ​ការពារ​បបូរមាត់​របស់​អ្នកបាន ៖

កុំ​ជក់បារី ៖ ការជក់បារី​មិន​ត្រឹមតែ​ធ្វើអោយ​ខូចសុខភាព​នោះទេ ប៉ុន្តែ វា​ក៏​ធ្វើអោយ​បបូរមាត់​ខ្មៅ​ផងដែរ​។​

ជៀសវាង​ការផឹក​តែ និង​កាហ្វេ​ច្រើនពេក ៖ ជាតិ​កាហ្វេ​អ៊ី​ន គឺជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​ធ្វើអោយ​បបូរមាត់​ខ្មៅ​។​

ជៀសវាង​ការប៉ះពាល់​ផ្ទាល់​ជាមួយ​ពន្លឺព្រះអាទិត្យ ៖ ការប៉ះពាល់​ជាមួយ​កាំរស្មី UV​យូរ​នឹង​ធ្វើអោយ​បបូរមាត់​សឹក​រិច​រិល​។ ក្រែ​មលាប​បបូរមាត់​ដែល​អាច​ការពារ​បបូរ​មាត់​ពី​កំដៅ​ព្រះអាទិត្យ​ យ៉ាងហោចណាស់​ក៏​មាន ១៥ SPF ដែរ​។​

ជៀសវាង​ការលិត​បបូរមាត់ ព្រោះ​វា​អាច​ធ្វើអោយ​បបូរមាត់​ស្ងួត និង​ប្រេះ​។​

បរិភោគ​អាហារ​ដែល​ជួយ​ដល់​ស្បែក ជាមួយនឹង​ជីវជាតិ​រ៉ែ ដើម្បី​ធ្វើអោយ​បបូរមាត់​ស្រស់ស្អាត​។ ការបរិភោគ​ផ្លែឈើ និង​បន្លែ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន និង​សារធាតុ​រ៉ែ​ដែល​ចិញ្ចឹម​ស្បែក​របស់​អ្នក​។​

ទទួលទាន​ទឹក ៨ កែវជា​រៀងរាល់ថ្ងៃ ដើម្បី​ជួយ​រក្សា​អោយ​ស្បែក​បបូរមាត់​ទន់ និង​ការពារ​កោសិកា​បបូរ​បាត់​ពី​ការស្លាប់​៕

 
 
 

Comments


Copy right by MR. THAY MONY

012 777 519 / 069 777 519 , fb.mony@gmail.com

No.7AE0, Street 111, Sangkat Beoung Brolet

Khan 7 Makara, Phnom Penh, Cambodia. 2018

  • Telegram
  • Facebook Page
  • YouTube
bottom of page