top of page
Writer's pictureMony Thay

មនុស្ស​ប្រុស ជ្រុះ​សក់ គួរប្រើ​វីតាមីន​អ្វីខ្លះ​?


កង្វះ​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​ដែល​ធ្វើ​អោយ​បុរស​ជ្រុះ​សក់​។ ការទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់ គឺជា​កត្តា​ដ៏​សំខាន់​ដើម្បី​អោយ​សក់​លូតលាស់​បាន​យ៉ាង​ល្អ​។ កង្វះ​វីតាមីន​អាច​នឹង​នាំអោយ​ឈាម​រត់​មិន​បាន​ល្អ ព្រមទាំង​ធ្វើអោយ​ស្បែក​ក្បាល​ស្ងួត​ទៀតផង​។

ខាងក្រោម​នេះ គឺជា​វីតាមីន​ជាច្រើន​ដែល​អាច​ជួយ​បង្ការ​កុំអោយ​បុរស​ជ្រុះ​សក់​បាន​។

​វីតាមីន B ​វីតាមីន B គឺជា​វីតាមីន​ដ៏​សំខាន់​សម្រាប់​ថែរក្សា​ការលូតលាស់​របស់​សក់​អោយបាន​ល្អ​។ សារៈសំខាន់​នៃ​វីតាមីន B សម្រាប់​សុខភាព​សក់ គឺ​ឃើញ​មាន​ពិត​នៅក្នុង​ផលិតផល​ថែរក្សា​សក់​គ្រប់​ប្រភេទ ព្រមទាំង​មាន​វីតាមីន​ក្នុង​ក្រុម​ជាមួយ​គ្នា​ទៀត​ផង​ដូចជា B1, B2, B3, B5, B6 និង B12 ជាដើម​។ វីតាមីន B ជួយ​អេ​ម៉ូគ្លូ​ប៊ីន​ចាប់​យក​អុកស៊ីសែ​នទៅ​អោយ​ស្បែកក្បាល​។ អ្នក​អាច​ទទួលបាន​វីតាមីន B តាមរយៈ ៖ •​ ​វីតាមីន B6 ៖ អាហារ​សមុទ្រ ដំឡូង និង​សុ​ត​ •​ ​វីតាមីន B9 ៖ អាច​រកបាន​នៅក្នុង​ផ្លែ​ល្ហុង​ •​ ​Inositol ៖ ផ្លែឈើ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​។

​ប្រភព​ធម្មជាតិ​ផ្សេងៗ​ទៀត​នៃ​វីតាមីន B ៖ •​ ​សណ្តែក​ •​ ​សណ្តែក​ហរ​ឡាំង​តាវ​ •​ ​ការ៉ុត​ •​ ​ផ្កា​ខាត់ណា​ពណ៌​ស​ •​ ​សណ្តែកសៀង​ •​ ​ស៊ុត​។​

​វីតាមីន A ​វីតាមីន A មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការបង្ការ​បញ្ហា​ជ្រុះ​សក់​។ Retinol និង Beta Carotene គឺជា​សមាសធាតុ​ដ៏​សំខាន់​របស់​វីតាមីន​នេះ​។ ក្នុងចំណោម​សមាសធាតុ​ទាំងពីរ​នេះ Beta Carotene គឺជា​ទម្រង់​វីតាមីន A ពី​ធម្មជាតិ​។ វា​មាន​នៅក្នុង​ផ្លែ​ក្រូច និង​អាហារ​ពណ៌​លឿង​ចាស់​។ វីតាមីន A ជួយផ្តល់​ភាព​រអិល​ដល់​គល់​សក់​ជាមួយនឹង​ប្រេង​សេ​បូម ព្រមទាំង​ជួយ​ពង្រឹង​ដល់​ឬ​ស​សក់​អោយមាន​សុខភាព​ល្អ​។ ដើម្បី​បង្ការ​កុំអោយ​សក់​ជ្រុះ​បាន ពួកគេ​ត្រូវតែ​ទទួលទាន​វីតាមីន A អោយបាន​យ៉ាងហោច​ណាស់ ៥០០០ IU ជា​រៀងរាល់ថ្ងៃ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​មិន​ត្រូវ​ទទួល​ទាន​វា​ច្រើនពេក​ទេ ព្រោះ​វា​អាច​នាំ​អោយ​ពុល​ថ្លើម​បាន​។

​ប្រភព​វីតាមីន A ពី​ធម្មជាតិ​មួយចំនួន ៖ •​ ​ថ្លើម​សត្វ​ •​ ​ទឹកដោះគោ​ •​ ​ហ្វ្រូ​មាត​ •​ ​ស្ពៃ​បៃតងចាស់​ •​ ​ផ្កា​ខាត់ណា​ពណ៌​បៃតង​ •​ ​ស្ពៃក្តោប​ពណ៌​ស្វាយ​ •​ ​ការ៉ុត​។​

​វីតាមីន C ​វីតាមីន​នេះ​មាន​សារៈសំខាន់​ក្នុង​ការបង្ការ​កុំអោយ​សក់​បុរស​ជ្រុះ​។ វា​ជួយ​ពង្រឹង​ដល់​សរសៃសក់​តាមរយៈ​ការបង្កើត​អោយ​មាន​ជាតិ​កូឡា​ជែន​។ អ្នក​អាច​ទទួលបាន​វីតាមីន C ជា​ប្រចាំ​ថ្ងៃ​យ៉ាង​ងាយ​ពី​ផ្លែឈើ​ជូរៗ​។

​វីតាមីន E ​វីតាមីន E ក៏​ជួយ​បង្ការ​កុំអោយ​សក់​បុរស​ជ្រុះ​ដែរ ព្រោះ​វា​ជួយ​ដល់​របត់​ឈាម​រត់ និង​ជម្រុញ​អោយ​ស្បែកក្បាល​ស្រូប​យក​អុកស៊ីសែន​បាន​កាន់តែ​ច្រើន​។ ប្រេង​រុក្ខជាតិ គ្រាប់​ផ្កាឈូករ័ត្ន សុទ្ធតែ​ជា​ប្រភេទ​ដ៏​ល្អ​របស់​វីតាមីន E៕

0 views0 comments

Comments


bottom of page