top of page
Writer's pictureMony Thay

ភាព​តានតឹង អាច​ប៉ះពាល់ សុខភាព​ស្បែក


ភាព​តានតឹង បណ្តាល​អោយ​សារធាតុ​គីមី​នៅក្នុង​ខ្លួន​របស់​អ្នក​មាន​សកម្មភាព ដែល​ជាហេតុ​ធ្វើអោយ​ស្បែក​កាន់តែ​ងាយ​ប្រតិកម្ម​ខ្លាំង​។ វា​ក៏​អាច​ធ្វើអោយ​ស្បែក​ពិបាក​នឹង​ជាសះស្បើយ​ផងដែរ​។

​តើ​អ្នក​ធ្លាប់​កត់សម្គាល់​ទេ នៅពេល​ដែល​អ្នក​មានភាព​តានតឹង​ក្នុង​អារម្មណ៍ អ្នក​តែងតែ​មាន​របួស​ឬ​អត់​? នេះ​គឺ​ដោយសារ​តែ​ភាព​តានតឹង​បណ្តាលអោយ​រាងកាយ​របស់​អ្នក​ផលិត​អ័រម៉ូន Cortisol និង​អ័រម៉ូន​ផ្សេងទៀត ដែល​មាន​មុខងារ​ទៅប្រាប់​ក្រពេញ​បញ្ចេញ​ជាតិ​ខ្លាញ់​របស់​អ្នក​អោយ​ផលិត​ ជាតិ​ប្រេង​កាន់តែ​ច្រើន​។ ស្បែក​មាន​ជាតិ​ខ្លាញ់ ងាយ​កើតមុន និង​មាន​បញ្ហា​ស្បែក​ដទៃទៀត​។

​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​អាច​ធ្វើអោយ ៖ •​ ​បញ្ហា​ស្បែក​កាន់តែ​ធ្ងន់ធ្ងរ ៖ ឧទាហរណ៍ ភាព​តានតឹង អាច​ធ្វើអោយ​មាន​ជំងឺ​របកស្បែក​ក្រហម និង​ជំងឺ​ត្រអក​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ ភាព​តានតឹង ក៏​អាច​បណ្តាលអោយ​មាន​កន្ទួល​ក្រហម និង​ការឡើង​កន្ទួល​លើ​ស្បែក​ផ្សេងទៀត ក៏ដូចជា​បង្កអោយមាន​ពងបែក​ផងដែរ​។​ •​ ​ការថែរក្សា​ស្បែក​ជា​ប្រចាំ​ថ្ងៃ ៖ ប្រសិនបើ​អ្នក​មាន​ភាព​តានតឹង អ្នក​អាច​កាត់បន្ថយ​ទៅលើ​ការថែទាំ​ស្បែក​របស់​អ្នក ដែលនាំអោយ​បញ្ហា​ស្បែក​របស់​អ្នក​កាន់តែ​ធ្ងន់ធ្ងរ ។​

​ម្យ៉ាងវិញទៀត បញ្ហា​ស្បែក​ក៏​អាច​ធ្វើអោយ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ផងដែរ​។ មនុស្ស​មួយចំនួន​មានការ​ខ្មាស់អៀន​ដោយសារ​ស្បែក​របស់​ពួកគេ ដូច្នេះ ពួក​គេ​ចេះតែ​លាក់ មិន​និយាយ​ចេញមក ដែល​ជា​កត្តា​បន្ថែម​ភាព​តានតឹង​កាន់តែច្រើន និង​កាន់តែ​អាក្រក់​បន្ថែមទៀត ។ ប្រសិនបើ​អ្នក​មាន​បញ្ហា​ស្បែក​ដែល​មិន​ជា​សះស្បើយ ឬ​មិន​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ អ្នក​គួរតែ​ពិចារណា​ពី​របៀប​ដោះស្រាយ​នូវ​ភាព​តានតឹង​៕

0 views0 comments

Comments


bottom of page