top of page
Writer's pictureMony Thay

បញ្ហា​សម្រស់ ដែល​អ្នក​ធ្វើ​ខុស​ដដែល


ខាងក្រោម​នេះ គឺជា​កំហុស​ខាង​សម្រស់​មួយចំនួន ដែល​មនុស្ស​យើង​ច្រើន​តែ​ធ្វើ​ជា​ញឹកញាប់ ហើយក៏​ជា​ពេលវេលា​ដែល​ត្រូវ​កែសម្រួល​វិញ​ដែរ​។

​ប្រើក្រែ​មអប់​សក់ ពេញ​ក្បាល​តែម្តង​ ​ក្រោយ​ពី​កក់សក់​រួច មនុស្ស​យើង​តែងតែ​ប្រើក្រែ​មអប់​សក់ ដើម្បី​អោយ​សក់​នោះ​មាន​សំណើម​ឡើងវិញ ព្រមទាំង​មាន​ភាព​រលោង និង​ភ្លឺ​ថ្លា​។ ប៉ុន្តែ អ្វី​ដែល​ជា​កំហុស​ចំពោះ​រឿង​នេះ​គឺថា ពួកគេ​តែងតែ​ប្រើក្រែ​មអប់​ស​ក់ពេញ​ស្បែក​ក្បាល​តែ​ម្តង​។ សូមបញ្ជាក់​ថា ការប្រើ​ក្រែ​មអប់​សក់ គឺ​ប្រើ​សម្រាប់​តែ​អប់​លើ​សរសៃសក់​ទេ មិនមែន​អោយ​ដល់​ស្បែក​ក្បាល​ឡើយ​។

ប្រើ​ទឹកអប់ បាញ់​លើ​សម្លៀកបំពាក់​ ​ពាក្យ​ថា​ទឹកអប់ គឺជា​គ្រឿងសម្អាង​មួយ​ប្រភេទ​ដែល​ប្រើ​សម្រាប់​តែ​បាញ់​លើ​ខ្លួន មិនមែន​បាញ់​លើ​សម្លៀក​បំពាក់​ឡើយ​។ ការបាញ់​ទឹកអប់​លើ​សម្លៀកបំពាក់ មិន​ត្រឹមតែ​ធ្វើអោយ​ប្រឡាក់​សម្លៀកបំពាក់​ទេ តែ​ក្លិន​ដែល​ចេញពី​សម្លៀក​បំពាក់​លាយ​ជាមួយ​នឹង​ទឹក​នោះ នឹង​បង្កើត​ជា​ក្លិន​ដ៏​អាក្រក់​ជា​មិន​ខាន ដូច្នេះ អ្នក​គួរតែ​ជៀសវាង​អោយ​បាន​។

មិន​បាន​ពិនិត្យ​នៅ​លើ​តំបន់​ក​ ​ខណៈពេល​កំពុង​តែ​លាប​ផលិតផល​ផ្តល់​សំណើម ក្រែម គ្រឿង​ផាត់មុខ ឬ​គ្រឿងសម្អាង​ផ្សេងៗ ពួកគេ​ច្រើន​តែ​លាប​ត្រឹមតែ​តំបន់​ចង្ការ​។ អ្វី​ដែល​ជា​កំហុស​ដ៏​ធំ​មួយ​នោះ គឺ​ក​របស់​អ្នក ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សម្រស់​មុខ​ទាំងមូល​ដែរ ប៉ុន្តែ អ្នក​បែរ​ជា​បន្សល់​ទុក​ចន្លោះ​ប្រហោង​នេះ​ទៅ​វិញ​។ ក មិន​ត្រឹមតែ​ជា​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​មើលឃើញ​ទេ តែ​ស្បែក​នៅ​តំបន់​នេះ គឺ​ស្តើង​ជាង​ស្បែក​នៅលើ​ស្បែក​មុខ​ទៅទៀត ដូច្នេះ អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​កន្លែង​មួយ​នេះ​ផង​។

ការប្រើប្រាស់​ផលិតផល​ផ្តល់​សំណើម​នៅ​ជុំវិញ​ភ្នែក​ ​ផលិតផល​ផ្តល់​សំណើម ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក និង​ជួយ​អោយ​ស្បែក​ទន់​រលោង​។ ប៉ុន្តែ នៅពេល​ដែល​អ្នក​លាប​វា​នៅ​ជុំវិញ​ភ្នែក​នោះ វា​ពិតជា​នឹង​បង្កើន​ភាព​ហើម​នៅក្រោម​ភ្នែក និង​មើលទៅ​ដូចជា​មនុស្ស​អស់កម្លាំង និង​ងងុយគេង​អញ្ជឹង​។ ដូច្នេះ អ្នក​មិន​ត្រូវ​ប្រើ​ផលិតផល​ផ្តល់​សំណើម​នៅ​ជុំវិញ​ភ្នែក​ឡើយ​។

ការ​ងូតទឹក​ច្រើនពេក​ ​អ្នកខ្លះ ប្រហែល​ជា​ចូលចិត្ត​ការ​ងូតទឹក​រយៈពេល​យូរ ហើយ​យើង​ក៏​ជឿថា ការ​ងូតទឹក​បែប​នេះ​នឹង​បង្កើន​ការលាង​សម្អាត​កាន់តែ​ល្អ នៅពេល​ប្រើ​ជាមួយ​សាប៊ូដុំ និង​សាប៊ូ​កក់សក់​។ ប៉ុន្តែ ការ​ដុសលាង និង​សម្អាត​ច្រើនពេក វា​បែរជា​នឹង​បញ្ចេញ​ជាតិ​ប្រេង​សំខាន់ៗ និង​សំណើម​ចេញពី​រាងកាយ​បាន​ទៀត​ផង​៕

0 views0 comments

Comments


bottom of page