បញ្ហាស្បែកយារ អាចការពារបាន
- Mony Thay
- Dec 13, 2018
- 1 min read

ការសម្រកទម្ងន់ ការចាស់ទៅអាយុ គឺជាហេតុផលមួយដែលនាំអោយស្បែកយារ។ ការដែលស្បែកយារ គឺជាសញ្ញាមួយដែលធ្វើអៅយមនុស្សគ្រប់គ្នាមិនស្បាយចិត្ត ប៉ុន្តែ មានវិធីសាស្ត្រណាស់ដែលអាចជួយអោយអ្នកជៀសវាងវាបាន។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលជួយអោយអ្នកការពារមិនអោយស្បែកយារ។
ពង្រឹងសាច់ដុំ
ការថែរក្សារាងកាយ នឹងជួយអោយអ្នកមិនអាចមានបញ្ហាស្បែកយារធ្លាក់ឡើយ។ ដូច្នេះ ចូរធ្វើលំហាត់ប្រាណណាដែលជួយពង្រឹងដល់រាងកាយ និងសាច់ដុំរបស់អ្នកទៅ។ រឿងនេះនឹងជួយអោយស្បែករឹងមាំ និងតឹងណែនល្អ។ ការហាត់ប្រាណដូចជា ការរត់តិចៗ លើកទម្ងន់ និងការហ្វឹកហាត់ពង្រឹងភាពរឹងមាំ នឹងជួយអោយអ្នកមានសុខភាពល្អបាន ជាពិសេសស្បែកតែម្តង។
ជៀសវាងការសម្រកទម្ងន់
ជម្រើសនៃការតមអាហារ និងការស្រកទម្ងន់លឿនពេក នឹងធ្វើអោយអ្នកជួបបញ្ហាជាច្រើន។ ការប្រែប្រួលទម្ងន់យ៉ាងលឿនមួយនេះនឹងធ្វើអោយស្បែកយារធ្លាក់បាន។ ចូរបញ្ឈប់វិធីសាស្ត្រសម្រកទម្ងន់នេះ ហើយត្រូវសម្របខ្លួនទៅនឹងគម្រោងសម្រកទម្ងន់បែបផ្តល់សុខភាព ដើម្បីអោយមានរាងកាយសមសួនវិញ។
របបអាហារដែលផ្តល់សុខភាព
របបអាហារដែលផ្តល់សុខភាពមិនត្រឹមតែល្អចំពោះសុខភាពទេ តែវាក៏នឹងផ្តល់វីតាមីន និងជីវជាតិដែលមានប្រយោជន៍ចំពោះស្បែកដែរ ក្នុងការរក្សាបាននូវភាពយឺតរបស់វា។ ផ្លែឈើ និងបន្លែ គឺជាជម្រើសដ៏ល្អមួយសម្រាប់ជួយការពារស្បែកយារធ្លាក់។
មិនត្រូវភ្លេចប្រើឡេការពារពន្លឺព្រះអាទិត្យឡើយ ការចាស់ទៅតាមអាយុ គឺជាមូលហេតុមួយនៃភាពយារធ្លាក់របស់ស្បែក។ នៅពេលមានការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ វានឹងបង្កើនល្បឿនដល់ដំណើរនៃការចាស់ទៅតាមអាយុ ហើយក៏ទៅបន្ថយភាពយឺតរបស់ស្បែកដែរ។ ចូរបង្ការបញ្ហាបែបនេះ តាមរយៈការលាបឡេការពារពន្លឺព្រះអាទិត្យគ្រប់ពេលទាំងអស់ដែលអ្នក ត្រូវចេញទៅក្រៅ។ វានឹងមិនគ្រាន់តែជួយបង្ការភាពយាររបស់ស្បែកទេ តែក៏នឹងជួយការពារអ្នកពីជំងឺស្បែកផ្សេងៗទៀតដែរ៕
댓글