top of page
Writer's pictureMony Thay

បញ្ឈប់​បញ្ហា​ជ្រុះ​សក់


ដើម្បី​បញ្ឈប់​ការ​ជ្រុះ​សក់ និង​ជម្រុញ​ការលូតលាស់​របស់​វា អ្នក​ត្រូវ​ធ្វើ​ការសិក្សា​ពី​កត្តា​ដែល​អោយ​អ្នក​ជ្រុះ​សក់​នោះ​សិន ទើប​អ្នក​អាច​ការពារ​បញ្ហា​ទាំងនោះ​បាន​។ ប៉ុន្ដែ ក្រៅពី​ការប្រើ​ថ្នាំ ឬ​ការព្យាបាល​ដោយ​ខ្លួនឯង អ្វី​ដែល​អ្នក​អាច​ធ្វើបាន គឺ​មិន​ពាក់ព័ន្ធ​នឹង​ការទិញ ឬ​ទទួល​យក​ផលិតផល​គីមី​អ្វី​ទាំងអស់​។ វិធីសាស្ត្រ​មួយចំនួន​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន ៖

​ផ្លាស់ប្តូរ​របប​អាហារ​របស់​អ្នក ៖ អ្វី​ដែល​អ្នក​បាន​ញ៉ាំ​ចូលទៅ​ក្នុង​ខ្លួន​ក៏​អាច​ប៉ះពាល់​ដល់​ការ​ដុះ​សក់​ របស់​អ្នក​ផងដែរ​។ អ្នក​គួរ​ផ្លាស់​ប្តូរ​ពី​អាហារ​ដែល​មាន​ខ្លាញ់​ច្រើន​ទៅជា​អាហារ​ដែល​មាន​ ជាតិ​ខ្លាញ់​ទាប អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ និង​ការបរិភោគ​អាហារ​ជាច្រើន​ទៀត ដែល​មាន​បាយ​អូ​ទីន (Biotin) ដែល​វា​អាច​ជួយ​បញ្ឈប់​ការ​ជ្រុះ​សក់ និង​ជួយ​អោយ​សក់​ដុះ​ច្រើន​ជាង​មុន ។​

​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ ៖ ជាតិ​ទឹក​គ្រប់គ្រាន់​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយទៀត ដែល​អាច​ការពា​រសក់​របស់​អ្នក និង​ការពារ​វាពី​ការ​ជ្រុះ​ផងដែរ​។ ខ្វះ​ជាតិ​ទឹក​អាច​បណ្តាល​អោយ​ទល់លាមក កើត​ជំងឺ​ត្រ​អក កើត​អង្គែរ ស្បែក​ជ្រួញ និង​ជ្រុះ​សក់​។ មាន​ហេតុផល​មួយ​បាន​បញ្ជាក់ថា ហេតុអ្វី​បានជា​អ្នក​ត្រូវ​ទទួល​ទាន​ទឹក​អោយបាន ៨ កែវជា​រៀងរាល់ថ្ងៃ ព្រោះ​វា​អាច​ថែរក្សា​សក់​របស់​អ្នក​អោយ​ក្រាស់ និង​មាន​សុខភាព​ល្អ​។​

​ថ្នាំ​គ្រាប់​សម្រាប់​សក់ ៖ វា​មាន​ប្រសិទ្ធិភាព​ក្នុង​ការការពារ​បញ្ហា​ជ្រុះ​សក់ និង​ជម្រុញ​អោយ​សក់​ដុះ​តាម​ធម្មជាតិ​៕


1 view0 comments

Comments


bottom of page