វាគឺជារឿងមួយដែលងាយទេ ក្នុងការការពារប្រអប់ជើងអ្នកនៅរដូវរងា ប៉ុន្តែ អ្នកក៏នឹងអាចធ្វើអោយប្រអប់ជើងទទួលបានភាពស្រស់ស្អាតបំផុតនៅ រដូវក្តៅដែរ តាមរយៈវិធីងាយៗដូចជា លាងជើងអោយបានស្អាត ឬប្រើប្រេងដូងជាដើម។ ខាងក្រោមនេះ គឺជាវិធីងាយៗបន្ថែមទៀត ដែលអ្នកគួរតែសាកល្បង។
លាងជើងរាល់ថ្ងៃ រដូវក្តៅ គឺជាពេលវេលាមួយដែលអ្នកត្រូវបែកញើសច្រើន ហើយប្រអប់ជើងក៏អញ្ចឹងដែរ ហេតុដូច្នេះហើយ វាក៏ទាក់ទាញអោយមានភាពកខ្វក់ និងធូលីជាប់យ៉ាងច្រើន។ ដូច្នេះ ចូរប្រាកដថា មុនពេលចូលគេង អ្នកបានលាងសម្អាតជើងដោយប្រើទឹកត្រជាក់រយៈពេល ១៥ នាទីសិន។
ផ្តល់សំណើមជាប្រចាំ ចូរប្រើប្រាស់ឡេ ឬក្រែមលាបផ្តល់សំណើមប្រអប់ជើងរាល់ថ្ងៃទៅ។ មិនត្រូវប្រើផលិតផលផ្តល់សំណើមច្រើនពេកទេ ជាពិសេស នៅចន្លោះម្រាមជើងតែម្តង ព្រោះវាអាចបង្កជារោគផ្សិតបាន។
លាបឡេការពារកម្តៅព្រះអាទិត្យ នៅពេលអ្នកជ្រើសរើសប្រើវិធីការពារប្រអប់ជើង ចូរលាបឡេការពារកម្តៅព្រះអាទិត្យ ដើម្បីការពារពីបញ្ហាក្តៅប្រអប់ជើង។
ជ្រើសសម្ភារៈសម្រាប់ពាក់នៅប្រអប់ជើងដែលមានផាសុខភាព ចូរធ្វើយ៉ាងណាអោយប្រអប់ជើងអ្នកអាចដកដង្ហើមបានផង តាមរយៈប្រើប្រាស់សម្ភារៈពាក់នៅប្រអប់ជើង ហើយបើវាជាក្រណាត់មានរាងជាសំណាញ់ទៀតកាន់តែល្អ។
ប្រើប្រេងដូង ចូរលាបប្រេងដូងនៅលើប្រអប់ជើង ហើយទុកវាចោលមួយយប់។ ចូរប្រាកដថាអ្នកបានពាក់ស្រោមជើងក្រោយពីលាបប្រេងដូងរួច៕
Comments