top of page
Writer's pictureMony Thay

ប្រអប់ជើង​ស្ងួត និង​ប្រេះ​កែងជើង គួរ​ធ្វើ​ដូចម្តេច​?



តើ​ធ្វើ​ដូចម្តេច​ទើប​បាត់​ប្រេះ​កែងជើង​ទៅ​? ការ​ប្រេះ​កែងជើង អាច​ធ្វើ​អោយ​ឈឺចាប់​ខ្លាំង​ណាស់​ដែរ​។ ការ​ប្រេះ​កែងជើង និង​ស្បែក​ស្ងួត អាច​បណ្តាលមកពី​កត្តា​មួយចំនួន​។ មូលហេតុ​ដែល​គេ​ជួបប្រទះ​ញឹកញាប់​បំផុត​នោះ​គឺ កង្វះ​ភាព​សំណើម ប៉ុន្តែ វា​ក៏​អាច​បង្ក និង​កាន់តែ​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ចំណាយពេល​ប្រើប្រាស់​ប្រអប់ជើង​ច្រើនពេក ប្រើ​សាប៊ូ​មិន​ត្រឹមត្រូវ និង​អោយ​ប្រអប់ជើង​ប៉ះពាល់​នឹង​ជាតិ​ទឹក​យូរពេក​។ បើសិន​ជា​អ្នក​ជួប​បញ្ហា​ប្រេះ​កែងជើង និង​ស្ងួត​ប្រអប់ជើង​មែន​នោះ អ្នក​នឹង​អាច​ដោះស្រាយ​វា​បាន តាមរយៈ​វិធីសាស្ត្រ​ងាយៗ​ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ ៖
ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ និង​ខាត់​ជើង​ជាមួយ​ថ្ម​

វិធីសាស្ត្រ​ដ៏​ងាយស្រួល​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ស្ងួត​ ប្រអប់ជើង និង​ប្រេះ​កែងជើង​នោះ គឺ​ការ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។ អ្នក​ក៏​អាច​បំបាត់​ចោល​នូវ​ស្បែក​ដែល​រឹងៗ​ចេញពី​ប្រអប់ជើង និង​កែងជើង តាមរយៈ​ការ​ត្រាំ​ជើង​នៅក្នុង​ទឹក​ក្តៅ​លាយអំ​បិល​តិចតួច​ផងដែរ​។ ទឹក​នេះ នឹង​ជួយ​ធ្វើអោយ​ស្បែក​ទន់ ព្រមទាំង​ងាយស្រួល​ដល់​ការបំបាត់​ស្បែក​ដែល​ងាប់ៗ និង​រឹងៗ​ចោល ជាមួយនឹង​ការ​ខាត់​ជើង​នឹង​ថ្ម​។

ការព្យាបាល​ដោយ​ផ្លែ​ចេក និង​ផ្លែ​ប័រ ចំពោះ​អា​ការៈប្រេះ​កែងជើង​

​ចូរ​បង្កើត​ជា​ល្បាយ​មួយ ដោយ​ប្រើ​ចេក​ទុំ និង​ផ្លែប័​រទុំ ហើយ​យក​វា​ទៅ​លាប​លើ​ប្រអប់ជើង និង​កែងជើង​។ ចូរ​ទុក​វា​ចោល​ប្រហែល ១៥ ទៅ ២០ នាទី​សិន ចាំ​លាង​វា​ជាមួយនឹង​ទឹក​ក្តៅ​ឧណ្ហៗ​។ បើសិន​ជា​អ្នក​ប្រើ​វិធី​ព្យាបាល​បែបនេះ​ជា​ទៀងទាត់ នោះ​អ្នកនឹង​ទទួលបាន​ប្រអប់ជើង​ដែល​រលោង និង​គ្មាន​បញ្ហា​ប្រេះ​កែងជើង​ទៀតឡើយ​។

ប្រេង​អូ​លីវ​

​ភាគច្រើន មនុស្ស​គ្រប់គ្នា​មាន​សុទ្ធតែ​មាន​ប្រេង​អូ​លីវ​នៅក្នុង​ផ្ទះបាយ ហើយ​ប្រេង​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​អាការៈ​ស្ងួត​ប្រអប់ជើង និង​ប្រេះ​កែងជើង​ផងដែរ​។ ការ​ម៉ាស្សា​បន្ថែម​ដោយ​ប្រើ​ប្រេង​អូ​លីវ​លើ​កែងជើង នឹង​ផ្តល់​នូវ​ជាតិ​សំណើម​បាន​យ៉ាងជ្រៅ​ដល់​ស្បែក​របស់​អ្នក​។ ចូរ​ម៉ាស្សា​ប្រេង​អូ​លីវ​លើ​កែងជើង​បន្ថែម​ខ្លះ​ទៅ ហើយ​ទុក​វា​ចោល ៣០ នាទី​ទៅ​មួយ​ម៉ោង​។ រយៈពេល​មួយ​ម៉ោង​ក្រោយ ចូរ​លាង​ជើង​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ចូរ​ធ្វើ​បែប​នេះ​អោយបាន​រាល់ថ្ងៃ រហូត​ដល់​ប្រអប់ជើង​ប្រែ​ក្លាយទៅជា​ទន់ និង​រលោង​វិញ​។

ទឹក​ក្រូចឆ្មារ ទឹកឃ្មុំ និង​ប្រេងល្ង​

​ទឹក​ក្រូចឆ្មារ ផ្ទុក​ទៅដោយ​ជាតិ​អាស៊ីត​តិចតួច ដែល​ជា​អាស៊ីត​ធម្មជាតិ​សម្រាប់​ជួយ​បន្ទន់ និង​រំលាយ​ស្បែក​ដែល​ងាប់ៗ និង​រឹង​ចោល​បាន​។ ចំពោះ​ប្រេងល្ង​វិញ គឺជា​របស់​ដែល​មាន​ជីវជាតិ និង​ផ្តល់​សំណើម​បាន​ច្រើន​បំផុត ដូច្នេះ វា​នឹង​ជួយ​បន្ទន់ និង​ធ្វើអោយ​ប្រអប់ជើង​ដែល​ស្ងួត​នោះ​រលោង​វិញ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទឹកឃ្មុំ ជា​សារធាតុ​ផ្តល់​សំណើម​យ៉ាង​អស្ចារ្យ សមាសធាតុ​សម្លាប់​បាក់តេរី និង​អាច​យកឈ្នះ​ភាពស៊ាំ​របស់​បាក់តេរី​ទៅ​នឹង​ថ្នាំ​ផ្សះ​ទៀតផង​។ ចូរ​ត្រាំ​ប្រអប់ជើង​ទៅក្នុង​ទឹក​ដែល​លាយ​ដោយ​ទឹកឃ្មុំ ប្រេង​ល្ង និង​ទឹក​ក្រូចឆ្មា​រយៈពេល ១០ ទៅ ១៥ នាទី បន្ទាប់មក ចាំ​យក​ជើង​នោះ​ទៅ​ខាត់​នឹង​ថ្ម ដើម្បី​បំបាត់​ស្បែក​ដែល​ងាប់ៗ​ចេញ​៕

25 views0 comments

Comments


bottom of page