ដើម្បីទទួលបានអត្ថប្រយោជន៍អោយបានពេញលេញពីផ្កាឈូករ័ត្ន អ្នកត្រូវតែដឹងពីរបៀបប្រើប្រាស់អោយបានត្រឹមត្រូវ ៖
១. អ្នកគួរតែលាបប្រេងផ្កាឈូករ័ត្នលើស្បែកដែលសើម និងក្តៅឧណ្ឌៗ បន្ទាប់ពីងូតទឹកតែប៉ុណ្ណោះ ទើបប្រេងអាចស្រូបចូលក្នុងស្បែកបានល្អ ហើយសារធាតុចិញ្ចឹមដែលមាននៅក្នុងប្រេង ក៏អាចជ្រាបចូលជ្រៅទៅក្នុងស្បែករបស់អ្នកផងដែរ។ ២. ប្រេងផ្កាឈូករ័ត្ន ល្អសម្រាប់ស្បែកនៅក្រោមភ្នែក។ វាជួយអោយស្បែកនៅតំបន់នោះរលោង និងកាត់បន្ថយស្នាមជ្រីវជ្រួញ។ ៣. ដំណោះស្រាយដ៏ល្អដើម្បីបានស្បែករលោងស្អាត គឺត្រូវប្រើប្រេងផ្កាឈូករ័ត្នបន្ទាប់ពីងូតទឹករួច។ ៤. ប្រេងផ្កាឈូករ័ត្ន ល្អសម្រាប់ការម៉ាស្សា និងជាប្រេងរំអិល។ ៥. ប្រេងផ្កាឈូករ័ត្ន ល្អសម្រាប់យកទៅព្យាបាលជំងឺស្បែក ដោយសារតែវាមានក្លិនតិចតួចបំផុត និងមានភាពល្អប្រសើរចំពោះស្បែក៕
Comments