top of page
Writer's pictureMony Thay

ធ្វើ​ម៉េច​ទើប​ស​ក់មាន​ភាព​រលោង​ទៅ​?


នៅពេល​ដែល​អ្នកមាន​ផលិតផល​ថែរក្សា​សក់​យ៉ាងច្រើន​ក្នុង​បន្ទប់ទឹក ដែល​បានមកពី​ហាង​លក់ទំនិញ​ផ្សេងៗ​នៅលើ​ទីផ្សារ​នោះ អ្នក​ប្រហែល​ជា​ដល់ពេល​ដែល​ត្រូវ​សាកល្បង​វិធីសាស្ត្រ​ថ្មី​វិញ​ហើយ​។ មាន​វិធីសាស្ត្រ​ងាយៗ និង​មាន​តម្លៃថោក​ជាង ហើយ​អ្នក​ក៏​នឹង​ទទួលបាន​សក់​ក្បាល​ដ៏​ស្រស់ស្អាត និង​ភ្លឺរលោង​បានដែរ តាមរយៈ​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ របៀប​នៃ​ការថែរក្សា​សក់ និង​ការព្យាបាល​សក់​បែប​ធម្ម​ជាតិ​។ បើសិន​ជា​អ្នក​ចង់​សន្សំ​លុយ​កុំអោយ​ចំណាយ​ច្រើន ហើយ​អាច​ទទួលបាន​សក់​ក្បាល​ដ៏​ភ្លឺរលោង​ដែរនោះ មធ្យោបាយ​ខាងក្រោម​នេះ​អាច​ជួយ​ដល់​អ្នក​បាន ៖


​ជៀសវាង​ការ​ងូតទឹ​កក្តៅ​

​ជំហាន​ដំបូង​ដើម្បី​ទទួលបាន​សក់​ដែល​ភ្លឺរលោង​នោះ គឺ​ការផ្តល់​ឱកាស​អោយ​សក់​អ្នកចេះ​ថែរក្សា​ខ្លួនឯង​ផង​។ ចូរ​កាត់បន្ថយ​ការ​ងូតទឹ​កក្តៅ ព្រោះ​ទឹក​ក្តៅ​អាច​នឹង​ជម្រះ​ជាតិ​ប្រេង​ធម្មជាតិ​ចេញពី​សរសៃសក់ និង​ធ្វើអោយ​សក់​មើល​ទៅ​ស្ងួត និង​ងាយ​ពុកផុយ​។


​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​

​សក់​ស្ងួត អាច​ជា​សញ្ញា​ដែល​អ្នក​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ​។ ចូរ​ធ្វើ​ការចិញ្ចឹម​សក់​អ្នក​ពី​ក្នុង​ទៅ​ក្រៅ​តាមរយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​អោយបាន​ច្រើន ហើយក៏​មិន​ចាំបាច់​ប្រើប្រាស់​ផលិតផល​ថែរក្សា​សក់​អ្វី​ដែរ​។


​ការពា​រសក់​

​សក់​អាច​នឹង​ងាយ​ខូច​ខ្លាំង ហើយ​ជាតិ​ប្រេង​ពី​ធម្មជាតិ​អាច​នឹង​រលាយបាត់​អស់ បើសិន​ជា​អ្នក​មិន​មាន​វិធី​ការពារ​សក់​របស់​អ្នក​ទេ​។ កម្តៅ​ព្រះអាទិត្យ ភាព​ត្រជាក់ និង​ខ្យល់​ស្ងួត​អាច​ធ្វើអោយ​រលាយ​ជាតិ​ប្រេង​ចេញពី​សក់​បាន ដូច្នេះ យក​ល្អ​គួរតែ​មាន​អ្វី​ការពារ និង​គ្រប​សក់​ក្បាល​របស់​អ្នកផង​នៅពេល​ស្ថិតក្រោម​អាកាសធាតុ​ទាំងអស់នេះ​។ ការ​ហែល​ទឹក គឺជា​មូលហេតុ​មួយ​ផ្សេង​ទៀត​ដែលនាំអោយ​សក់​ទៅ​ជា​ស្ងួត ដូច្នេះ មុន​ពេល​អ្នក​ងូតទឹក​ក្នុង​អាង​ហែល​ទឹក ចូរ​ធ្វើយ៉ាងណា​ប្រើ​ក្រែម​អប់ស​ក់​បន្តិចបន្តួច​សិន ព្រម​ទាំង​ពាក់​មួក​សម្រាប់​ហែល​ទឹក ទើប​អាច​ការពារ​សារធាតុ​គីមី​ដែលមាន​ក្នុង​អាង​ទឹកបាន​។


​អប់ស​ក់​ជាមួយ​នឹង​ស៊ុត​

​ស៊ុត មាន​ប្រសិទ្ធភាព​ក្នុងការ​អប់​សក់ ដូច្នេះ ចូរ​យក​ស៊ុត​ពណ៌​ស​មួយ​ចំនួន​លាប​លើ​សក់​ក្បាល ហើយ​ទុក​ចោល ១០ នាទី​សិន ចាំ​លាងជម្រះ​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ផ្តល់​សំណើម​ដល់​សរសៃសក់​បាន​យ៉ាង​ល្អ​។ អ្នក​ក៏​អាច​អាច​យក​វា​មក​ប្រើ​ជំនួស​សាប៊ូកក់សក់​ម្តងម្កាល​ផងដែរ ព្រោះ​វា​ជា​វិធីសាស្ត្រ​ដ៏​លឿន​ក្នុង​ការ​ផ្តល់​ភាព​ភ្លឺរលោង​ដល់​សរសៃសក់​ ៕

17 views1 comment

1 Σχόλιο


bibi love
bibi love
23 Νοε 2022

ខប់ៗ https://vina24h.info/



Μου αρέσει
bottom of page