ថ្វីត្បិតតែវា គឺជារឿងធម្មតាមែន ប៉ុន្តែ វាគឺជាគន្លឹះសំខាន់សម្រាប់ថែរក្សាសុខភាពស្បែក។ អ្នកត្រូវតែប្រើប្រាស់ផលិតផលលាងសម្អាតស្បែកដែលល្អ ឬស្បែកអាចទទួលយកវាបាន។ ចូរចៀសវាងការប្រើសាប៊ូដុំព្រោះវាអាចធ្វើអោយស្បែកស្ងួតបាន។
ខាងក្រោមនេះ គឺជាវិធីលាងសម្អាតស្បែកខ្លះៗ ដែលអ្នកគួរតែសាកល្បង។ • ចូរប្រុងប្រយ័ត្ន មិនត្រូវលាងសម្អាតស្បែកញឹកញាប់ពេកទេ។ អ្វីដែលអ្នកគួរតែធ្វើនោះគឺ លាងមុខនៅពេលយប់ដើម្បីកំចាត់ចោល ឬលាងសម្អាតគ្រឿងផាត់មុខ និងឡេការពារកម្តៅព្រះអាទិត្យដែលកំពុងតែស្ទះក្នុងរន្ធញើស។ • បើសិនជាស្បែកមានអាការៈស្ងួត ចូរជ្រើសរើសក្រែមលាបមុខប្រភេទណាមួយដែលផ្តល់ភាពត្រជាក់មកលាប។ ចូរលាបក្រែមនោះធម្មតាៗ ហើយជម្រះវាចេញទៅបានហើយ។ • ដើម្បីលាងសម្អាតស្បែក ស្ត្រីភាគច្រើនច្រើនតែប្រើទឹកក្តៅឧណ្ហៗ ដើម្បីសម្អាតភាពគគ្រិច និងរន្ធញើសដែលស្ទះ។ ចូរប្រាកដថា អ្នកបានលាងសម្អាតគ្រឿងផាត់មុខនៅភ្នែកបានយ៉ាងស្អាតល្អហើយ។ តំបន់នៅជុំវិញភ្នែក គឺងាយនឹងពុកផុយណាស់ ដូច្នេះ ចូរធ្វើយ៉ាងណាកុំប្រើដៃធ្ងន់ពេកពេលលាងសម្អាត។ អ្នកក៏អាចប្រើប្រេងអូលីវជាជំនួយបានដែរ។
នៅពេលព្រឹក ការលាងដោយទឹកក្តៅឧណ្ហៗ គឺជាអ្វីដែលអ្នកត្រូវការហើយ (យើងយល់ថា វាគឺជារឿងអស្ចារ្យណាស់ក្នុងការលាងសម្អាតជាតិប្រេងចេញពីស្បែក ក្នុងរយៈពេលពេញមួយយប់ហើយនោះ។ មិនត្រូវលាងមុខអ្នកដោយប្រើទឹកក្តៅ ឬត្រជាក់ឡើង ព្រោះវាអាចធ្វើអោយបែកសរសៃឈាមកាពីឡារីបាន៕
Comments