top of page
Writer's pictureMony Thay

ទម្លាប់ ​ដែល​អាចជួយ​ពង្រឹង​​ "សិច"


ហាត់ប្រាណ​អោយបាន​ច្រើន​

​បើសិន​ជា​អ្នក​ចង់​អោយ​ខ្លួនឯង​ជា​មនុស្ស​មាន​ឈាម​ក្តៅ​នោះ អ្នក​គួរតែ​ពង្រឹង​ដល់​របត់​ឈាមរ​ត់របស់​អ្នក​។ ការ​ដែល​មាន​រាង​សមសួន​កាយ​អាច​បង្កើន​លំហូរ​ឈាម ដែល​វា​អាច​ធ្វើអោយ​ការ​រួមភេទ​កាន់តែ​សប្បាយ​ជាង​មុន ព្រោះ​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​សម្រាប់​មនុស្ស​ទាំង​ពីរ​នាក់ គឺ​មាន​ការចូលរួម​ដោយ​ការកើនឡើង​លំហូរ​ឈាម​ទៅ​តំបន់​ប្រដាប់ភេទ​។ ហើយ​រឿង​នេះ​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បាន​ទៀត​ផង​។​

​ការ​ហាត់ប្រាណ​នឹង​ជួយ​បង្កើន​ចំនួន​អ័រម៉ូន Endorphins ដែល​ធ្វើអោយ​មាន​អារម្មណ៍​ល្អ និង​មាន​ថាមពល​។ អ្វី​ដែល​គួរអោយ​ចាប់អារម្មណ៍​នោះ​គឺថា ការ​ដែល​មាន​រាងកាយ​រឹងមាំ​បែបនេះ​នឹង​ធ្វើអោយ​អ្នក យល់ថា ខ្លួនឯង​កាន់តែ​សិច​ស៊ី​ទៀតផង​។​


​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​

​សរសៃឈាម​អាក់ទែ​ដែល​មាន​កំណក​ដោយសារ​តែ​ជាតិ​ខ្លាញ់​នឹង​មិន​អាច​ផ្តល់​នូវ ​លំហូរ​ឈាម​បាន​ច្រើន​ទៅ​កាន់​តំបន់​ប្រដាប់ភេទ ដើម្បី​ទទួល​បាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ​ទៅ​តាម​ចិត្ត​មនុស្ស​ឡើយ​។ ដូច្នេះហើយ ទំនាក់ទំនង​រវាង​ជំងឺ​បេះដូង និង​ការ​ងាប់លិង្គ​ពិតជា​មាន​។

​ការឡើង​ទម្ងន់​ច្រើនពេក​អាច​រំខាន​ដល់​អ័រម៉ូន​របស់​អ្នក ជាពិសេស​ការ​ធាត់​ជ្រុល​អាចធ្វើអោយ​ផ្លាស់ប្តូរ​ដល់​តុល្យភាព​រវាង​អ័រម៉ូន​ អឹ​សស្ត្រូ​សែន និង​តេស្តូ​ស្តេ​រ៉ូន​បាន ហើយ​កាលណា​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ចុះ​ទាប វា​ក៏​អាច​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ថយ​ចុះ​ដែរ​។

​ដូច្នេះហើយ អ្នក​គួរតែ​ជ្រើសរើស​អាហារ​មក​ទទួល​ទាន​អោយបាន​ត្រឹមត្រូវ​។ ឧទាហរណ៍ កង្វះ​ជាតិ​ដែក​អាច​នឹង​ធ្វើអោយ​អ្នក​អស់កម្លាំង ដែល​ជាហេតុ​នាំ​អោយ​មនុស្ស​ខ្សោយ​ចំណង់​ផ្លូវភេទ​។ យក​ល្អ​គួរតែ​ទទួល​ទាន​បន្លែ​ប្រូ​ខូលី​អោយបាន​ច្រើន​។


​គ្រប់គ្រង​ស្ត្រេ​ស​

​តើ​អ្នក​ធ្លាប់មាន​បញ្ហា ឬ​មាន​អារម្មណ៍​ថា​ស្ត្រេ​ស​ខ្លាំង​នៅពេល​ធ្វើ​ការងារ​ច្រើន​ដែរ​ទេ​? បើ​អញ្ជឹង​មែន​នោះ ហេតុអ្វី​បានជា​អ្នក​មិន​ព្រម​កែប្រែ​វា​ទៅ​ជា​រឿង​ល្អ​វិញ តាមរយៈ​ការផ្លាស់ប្តូរ​ជីវិត​ផ្លូវភេទ​អោយ​កាន់តែ​ល្អ ជាមួយនឹង​ការ​សម្រាក​នៅ​ថ្ងៃ​ឈប់សម្រាក​ជាមួយ​ដៃគូ និង​បង្កើន​ភាព​ស្និទ​ស្នាល​ជាមួយគ្នា​វិញ​៕

60 views0 comments

Comments


bottom of page