top of page
Writer's pictureMony Thay

ទឹក​ផ្លែឈើ​ស្រស់ ជួយ​អោយ​ស្បែក​ស្អាត


ផលិតផល​ដែល​អ្នក​លាប​លើ​ស្បែក គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ទម្លាប់​ក្នុង​ការថែរក្សា​ស្បែក ប៉ុន្តែ អ្វី​ដែល​អ្នក​ទទួល​ទាន ក៏​ជា​រឿង​សំខាន់​ដូចគ្នា​ដែរ​។ ហើយ​បើសិនជា​អ្នក​មាន​ភាព​ធុញទ្រាន់​នឹង​ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​មែន​នោះ ទឹក​ផ្លែឈើ​ក៏​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព និង​ជួយ​អោយ​ស្បែក​ស្រស់​ស្អាត​បានដែរ​។

​ការ៉ុត គឺជា​អាហារ​ដ៏​ល្អ ​សម្រាប់​សុខភាព​ភ្នែក​។ ទឹក​ការ៉ុត មានគុណ​សម្បត្តិ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្បែក ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន A សម្រាប់​ទប់ស្កាត់​ការ​កើតមុន និង​ស្នាម​អុចៗ ដែល​បណ្តាល​មកពី​ការបំផ្លាញ​របស់​ពន្លឺព្រះអាទិត្យ និង​ស្បែក​ជ្រីវជ្រួញ​។

​អង់​ទី​អុកស៊ី​ដង់​ដែលមាន​ក្នុង​ទឹក​ផ្លែ​ប៉ោម អាចជួយ​ថែរក្សា​សុខភាព​ស្បែក​កុំអោយ​ចាស់​មុន​អាយុ ព្រមទាំង​ការពារ​ការខូចខាត​ផងដែរ​។

​ទឹកក្រូច​ច្របាច់ គឺជា​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ការលូតលាស់​របស់​ស្បែក និង​ផ្តល់​ភាពរឹងមាំ​ដល់​ស្បែក​តែម្តង​។

​អង់ស៊ីម​មួយ​ប្រភេទ​ឈ្មោះថា Papain ដែល​មាន​ក្នុង​ទឹក​ផ្លែ​ល្ហុង អាច​ជួយ​អោយ​ស្បែក​មាន​សុខភាព​ល្អ តាមរយៈ​ការព្យាបាល​ទៅលើ​លក្ខណៈខុសៗ​គ្នា​នៃ​បញ្ហា​របស់​ស្បែក​ដែល​កំពុងតែ​កើតមាន​។

​រុក្ខជាតិ​ប្រទាល​កន្ទុយក្រពើ ត្រូវបាន​គេ​ស្គាល់​ថា មានគុណ​ប្រយោជន៍​ច្រើន​គ្រាន់បើ​ដែរ​។ ចំណែកឯ​ទឹក​របស់​វា​វិញ ក៏​កាន់តែ​ល្អ​ទៀត ជាពិសេស​សម្រាប់​ជា​ប្រយោជន៍​ដល់​ស្បែក​តែម្តង​។ ប្រទាល​កន្ទុយក្រពើ​ផ្ទុក​ទៅ​ដោយ​ជាតិ​រ៉ែ និង​វីតាមីន​មួយចំនួន សម្រាប់​ជួយ​ថែរក្សា​ភាពយឺត​របស់​ស្បែក ការលូតលាស់ និង​ការពារ​កុំអោយ​មាន​ភាព​ជ្រីវជ្រួញ​។

​ទឹក​ប៉េងប៉ោះ ផ្ទុក​ទៅ​ដោយ​សារធាតុ Lycopene ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ​សម្រាប់​ពង្រឹង​ដល់​ភាពរឹងមាំ​របស់​ ស្បែក និង​បង្ការ​ភាព​ជ្រីវជ្រួញ​៕

1 view0 comments

Comentarios


bottom of page