ជាទូទៅការធ្វើលំហាត់ប្រាណគឺល្អប្រសើរដើម្បីការពារមិនអោយ អ្នកឡើងទម្ងន់ ជាជាងការជ្រុញអោយស្រកទម្ងន់ហើយវាក៏ដូចនេះផងដែរ ចំពោះការហាត់យូហ្គា (Yoga)។
យូហ្គា ភាគច្រើនមិនមានកម្រិតនៃការដុតកាឡូរី ដូចគ្នាទៅនឹងការដុតកាឡូរីដោយការធ្វើលំហាត់ប្រាណអាអេរ៉ូប៊ីកនោះ ទេ។ សូមពិចារណាថាមនុស្សម្នាក់ដែលមានទម្ងន ៦៨ គីឡូក្រាមអាចដុតបាន ២៤០ កាឡូរីក្នុងមួយម៉ោងនៃការធ្វើយូហ្គាជាទៀងទាត់ ខណៈដែលគាត់អាចដុតបានដល់ទៅ ៣៦០ កាឡូរីសម្រាប់រយៈពេលមួយម៉ោងដូចគ្នានៃការធ្វើលំហាត់ប្រាណអា អេរ៉ូប៊ីក។
ប៉ុន្តែ សកម្មភាពរាងកាយណាមួយក៏ជាសកម្មភាពដ៏ល្អនោះដែរ។ បន្ទាប់ពីការហាត់ Yoga វានឹងធ្វើអោយអ្នកទទួលបានលទ្ធផលល្អ ហើយវាអាចផ្តល់ប្រយោជន៍ដល់សុខភាពផងដែរ មានដូចជា ធ្វើអោយកម្រិតជាតិខ្លាញ់ក្នុងឈាមមានភាពប្រសើរឡើង និងធ្វើអោយអ្នកមានអារម្មណ៍បានប្រសើរថែមទៀតផង។
ការហាត់ប្រាណគួរតែជាផ្នែកមួយនៃផែនការសម្រកទម្ងន់របស់អ្នក ។ ដើម្បីសម្រកទម្ងន់អ្នកគួរតែកាត់បន្ថយកាឡូរីដែលអ្នកបានញ៉ាំ និងបង្កើនកាឡូរីដែលអ្នកត្រូវដុត។ ប្រសិនបើអ្នកចង់ធ្វើ Yoga គំនិតដ៏ឆ្លាតវៃ គឺបញ្ចូលវាទៅក្នុងផែនការធ្វើលំហាត់ប្រាណ ដែលមានរួមទាំងសកម្មភាពនានា ដូចជាការជិះកង់រត់ឬហែលទឹកជាដើម៕
Comments