top of page
Writer's pictureMony Thay

ចង់​អោយ​បបូរមាត់ ទៅ​ជា​ពណ៌​ផ្កាឈូក​អត់​?


រដូវក្តៅ ពិតជា​អាច​ផ្តល់​គ្រោះថ្នាក់​ដល់​ស្បែក ព្រមទាំង​បបូរមាត់​មែន​។ ប៉ុន្តែ អ្នក​មិនគួរណា​ប្រើ​លុយ​ជាច្រើន ដើម្បី​ទទួលបាន​នូវ​ការព្យាបាល​ដ៏​មាន​តម្លៃ​ថ្លៃ​នោះទេ ព្រោះ​មាន​វិធីសាស្ត្រ​ងាយៗ​មួយចំនួន​តូច ដែល​អាច​ប៉ះប៉ូវ​នូវ​អ្វី​ដែល​ជា​បញ្ហា​អ្នក​បាន ជាពិសេស បើសិនជា​អ្នក​ចង់​បាន​បបូរមាត់​ដែល​មាន​ពណ៌​ផ្កាឈូក​តែម្តង​។


​ប្រើ​សារធាតុ​ជម្រុះ​កោសិកា​ចាស់ៗ​នៅលើ​បបូរមាត់

​វិធីសាស្ត្រ​ដ៏​ងាយ​បំផុត ដើម្បី​ជម្រុះ​កោសិកា​ចាស់ៗ​នៅលើ​បបូរមាត់​ចោល​នោះ​គឺ ការប្រើ​ច្រាស់​ដុសធ្មេញ​ដុស​ថ្នមៗ​លើ​បបូរមាត់ ក្រោយ​ពី​ដុសធ្មេញ​រួច​។​


​លាយ​ក្រូចឆ្មារ និង​ទឹកឃ្មុំ​

​ដើម្បី​បំបាត់​ស្នាម​ជាប់​របស់ក្រែ​មលាប​មាត់ ឬ​បបូរមាត់​ដែល​ខ្មៅ ចូរ​ប្រើ​ល្បាយ​មួយ​ដែល​មាន​ការ​លាយ​ចូល​គ្នា​ដោយ​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ ដើម្បី​យក​វា​ទៅ​ម៉ាស្សា​លើ​បបូរមាត់​រយៈពេល ១៥ ទៅ ២០ នាទី រួច​ចាំ​លាង​វា​ចេញ​។


​ផ្តល់​សំណើម​

​វិធីសាស្ត្រ​មួយ​ផ្សេងទៀត នៃ​ការព្យាបាល​បញ្ហា​បបូរមាត់​បែក​ស្រ​កា គឺ​ការប្រើ​ល្បាយ​មួយ​ដែល​មាន​ការ​លាយ​ចូល​គ្នា​នៃ​ទឹកឃ្មុំ និង​ក្រែម​ទឹកដោះគោ​។ ចូរ​យក​ល្បាយ​នេះ​ទៅ​លាប​អោយ​ពេញ​បបូរមាត់ ហើយ​ម៉ាស្សា​វា​ផង​។ ចូរ​ទុកចោល ១៥ ទៅ ២០ នាទី ឬ​រយៈពេល​មួយ​យប់​តែ​ម្តង ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ល្អ​។


​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​

​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព មិន​ត្រឹមតែ​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ទូទៅ​ទេ តែ​ក៏​ល្អ​ចំពោះ​បបូរមាត់​ផងដែរ​។ ការ​ញ៉ាំ​អាហារ​ស្រស់ៗ​ជាមួយ​នឹង​ទឹក​ផ្លែឈើ​ផ្តល់​សុខភាព​ទៀត​នោះ នឹង​ជួយ​អោយ​អ្នក​មាន​ភាព​កាន់តែ​សិច​ស៊ី និង​ស្រស់ស្អាត​ថែម​មួយ​កម្រិត​ទៀត​៕

27 views0 comments

Comments


bottom of page