ថ្ងៃរៀបការ គឺជាពេលវេលាដ៏ធំមួយក្នុងឆាកជីវិតរបស់មនុស្សម្នាក់ៗ ហើយវាក៏ប្រហែលជាធំបំផុតសម្រាប់ជីវិតអ្នកដែរហើយ ដូច្នេះ អ្នកត្រូវតែធ្វើយ៉ាងណាតុបតែងខ្លួន ជាពិសេសការផាត់មុខអោយបានត្រឹមត្រូវផងដែរ។
គ្រួសាររបស់អ្នក គ្រួសាររបស់គាត់ និងមិត្តភក្តិទាំងអស់របស់អ្នកនឹងចូលរួមក្នុងពិធីរបស់អ្នក ព្រមទាំងចង់មើលឃើញពីភាពស្រស់ស្អាតរបស់អ្នកខ្លាំងណាស់។ ដូច្នេះ ដើម្បីអោយច្បាស់ថា ការផាត់មុខតុបតែងខ្លួនរបស់អ្នកមិនធ្វើអោយអាប់អោនកិត្តិយសអ្នកនោះ ចូរពិនិត្យ និងធ្វើតាមវិធីសាស្ត្រដូចខាងក្រោមនេះទៅ។
ការផ្តល់សំណើម មុនពេលអ្នកផាត់មុខ ឬធ្វើខ្លួនគ្រប់ប្រភេទ ចូរធ្វើយ៉ាងណាលាងសម្អាត និងផ្តល់សំណើមដល់ស្បែកផង។ ចូរធ្វើការថែរក្សាស្បែកជាមួយនឹងផលិតផលផ្តល់សំណើម តែមិនមែនធ្វើអោយស្បែកទៅជាមានជាតិប្រេង ផាត់មុខមិនបានត្រឹមត្រូវ ឬទុកអោយវាជាប់លើស្បែកអោយបានយូរឡើយ។
ថ្នាំលាបមុខ មុនផាត់ម្សៅ ភ្លើងរបស់ម៉ាស៊ីនថតនឹងអាចបង្ហាញអោយឃើញនូវភាពមិនស្អាតនៅលើ ស្បែករបស់អ្នកបាន ប៉ុន្តែ បើសិនជាអ្នកបានប្រើផលិតផលថ្នាំលាបមុខ មុនផាត់ម្សៅវិញនោះ វាមិនត្រឹមតែធ្វើអោយការផាត់មុខរបស់អ្នកនៅល្អតែ តែវាក៏ជួយគ្របកុំអោយរន្ធញើសរីកធំ និងមានស្នាមជ្រីវជ្រួញដែរ៕
Comments