top of page
Writer's pictureMony Thay

ក្លិន​ក្លៀក​មិនល្អ គួរ​ធ្វើ​ដូចម្តេច​?


ងូតទឹក​តែ​មួយ​ដង​ក្នុង​មួយថ្ងៃ គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ សម្រាប់​អ្នក​ដែល​មាន​ក្លិន​ក្លៀក​មិនល្អ​។ អ្នក​គួរ​ងូតទឹក​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច និង​ប្រើ​សាប៊ូ​ដើម្បី​សម្លាប់​មេរោគ​ផងដែរ​។ នៅពេល​ដែល​អ្នក​ងូតទឹក​រួច អ្នក​ត្រូវ​យក​កន្សែង​ជូត​ក្លៀក​អោយ​ស្ងួត បន្ទាប់​មក​ចាំ​លាបថ្នាំ​សំលាប់​មេរោគ​។ សូម​ចងចាំ​ថា មានរឿង​ពីរ​ដែល​សំខាន់ គឺ​កំចាត់​បាក់តេរី និង​រក្សា​ក្លៀក​របស់​អ្នក​អោយ​ស្ងួត​ជាប្រចាំ​។ ប្រសិនបើ​អ្នក​ងាយ​នឹង​បែកញើស អ្នក​មិន​គួរ​ត្រាំ​សំលៀកបំពាក់​នោះឡើយ ព្រោះ​វា​ងា​ច​ធ្វើអោយ​សំលៀក​បំពាក់​របស់​អ្នក​ក្លាយទៅជា​កន្លែង​សម្រាប់​ បាក់តេរី​កើត​កូន​កើត​ចៅ​ទៅ​វិញ​។ អ្នក​គួរ​បោក​សំអាត​សំលៀក​បំពាក់​របស់​អ្នក​អោយ​បាន​ញឹកញាប់ ហើយ​ពាក់​ម្តង​ត្រូវ​បោក​ម្តង​។ ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់ប្រាណ អ្នក​គួរ​បោក​សំអាត​សំលៀក​បំពាក់​ហាត់ប្រាណ​របស់​អ្នក​បាន​ឆាប់​តាម​ដែល​អាច ​ធ្វើទៅបាន​។ សំលៀក​បំពាក់​ដែល​ស្ងួត​បន្ទាប់​ពី​បោក​អស់​ញើស អាច​មិន​មាន​ក្លិន​អាក្រក់ ប៉ុន្តែ បាក់តេរី​នៅតែ​មាន​នៅ​ទីនោះ​។ អ្នក​គួរ​បោក​សំអាត​វា​អោយបាន​ទៀងទាត់​។

​របប​អាហារ​គឺជា​រឿង​មួយ​ផ្សេង​ទៀត​ដែល​អ្នក​គួរ​ពិចារណា​ដើម្បី​បំបាត់​ ក្លិន​ក្លៀក​។ អ្នក​ជឿ​ទេ​ថា​វា​អាច​ឬ​អត់​ចំពោះ​អាហារ​ដែល​មាន​ខ្លាញ់ និង​អាហារ​មួយចំនួន​ដូចជា​ខ្ទឹម ការី និង​ខ្ទឹមបារាំង អាចរួមចំណែក​ក្នុង​ការបង្ក​អោយ​មាន​ក្លិន​ក្លៀក​? អាហារ​ទាំងនេះ​អាច​ចូល​តាមរយៈ​រន្ធ​ញើស​របស់​អ្នក ហើយ​ធ្វើអោយ​ក្លិន​កាន់តែ​អាក្រក់​នៅពេល​ដែល​បាក់តេរី​ប៉ះ​ជាមួយ​សារជាតិ​នៃ ​អាហារ​ទាំងនោះ​៕

0 views0 comments

Comments


bottom of page