top of page
Writer's pictureMony Thay

ការលាង​សម្អាត​ស្បែក ដែល​ល្អ


ថ្វី​ត្បិត​តែ​រឿង​នេះ គឺជា​រឿង​ធម្មតាៗ​មែន ប៉ុន្តែ វា​គឺជា​គន្លឹះ​សំខាន់​សម្រាប់​ថែរក្សា​សុខភាព​ស្បែក​។ អ្នក​ត្រូវ​តែ​ប្រើប្រាស់​ផលិតផល​លាង​សម្អាត​ស្បែក​ដែល​ល្អ ឬ​ស្បែក​អាច​ទទួលយក​វា​បាន​។ ចូរ​ជៀសវាង​ការប្រើ​សាប៊ូដុំ ព្រោះ​វា​អាច​ធ្វើអោយ​ស្បែក​ស្ងួត​បាន​។

ខាងក្រោម​នេះ គឺជា​វិធី​លាង​សម្អាត​ស្បែក​ខ្លះៗ​ដែល​អ្នក​គួរតែ​សាកល្បង​ ៖

•​ ​ចូរ​ប្រុងប្រយ័ត្ន​ថា មិន​ត្រូវ​លាង​សម្អាត​ស្បែក​ញឹកញាប់​ពេក​ទេ​។ អ្វី​ដែល​អ្នក​គួរតែ​ធ្វើ​នោះ​គឺ លាងមុខ​នៅពេល​យប់ ដើម្បី​កំចាត់​ចោល ឬ​លាង​សម្អាត​គ្រឿង​ផាត់​មុខ និង​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ដែល​កំពុង​តែ​ស្ទះ​ក្នុង​រន្ធ​ញើស​។ •​ ​បើសិនជា​ស្បែក​មាន​អាការៈ​ស្ងួត ចូរ​ជ្រើសរើស​ក្រែម​លាប​មុខ​ប្រភេទ​ណា​មួយ​ដែល​ផ្តល់​ភាព​ត្រជាក់​មក​លាប​។ ចូរ​លាប​ក្រែ​មនោះ​ធម្មតាៗ ហើយ​ជម្រះ​វា​ចេញ​ទៅ​បាន​ហើយ​។ •​ ​ដើម្បី​លាង​សម្អាត​ស្បែក ស្ត្រី​ភាគច្រើន​ច្រើន​តែ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​សម្អាត​ភាព​គគ្រិច និង​រន្ធ​ញើស​ដែល​ស្ទះ​។ ​ចូរ​ប្រាកដថា អ្នក​បាន​លាង​សម្អាត​គ្រឿង​ផាត់មុខ​នៅ​ភ្នែក​បាន​យ៉ាង​ស្អាត​ល្អ​ហើយ​។ តំបន់​នៅ​ជុំវិញ​ភ្នែក​ងាយ​នឹង​ពុកផុយ​ណាស់ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​កុំ​ប្រើ​ដៃ​ធ្ងន់​ពេក​ពេល​លាង​សម្អាត​។ អ្នក​ក៏​អាច​ប្រើ​ប្រេង​អូ​លីវ​ជា​ជំនួយ​បាន​ដែរ​។

​នៅ​ពេល​ព្រឹក ការលាង​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ គឺជា​អ្វី​ដែល​អ្នកត្រូវកា​រហើយ។ វា​គឺជា​រឿ​អស្ចារ្យ​ណាស់​ក្នុង​ការលាង​ សម្អាត​ជាតិ​ប្រេង​ចេញពី​ស្បែក​ក្នុង​រយៈពេល​ពេញ​មួយ​យប់​ហើយ​នោះ​។ មិន​ត្រូវ​លាងមុខ​អ្នក​ដោយ​ប្រើ​ទឹ​កក្តៅ ឬ​ត្រជាក់​ពេក​ឡើយ​។

0 views0 comments

Commentaires


bottom of page