top of page
Writer's pictureMony Thay

ការព្យាបាល​បញ្ហា​អង្គែ



ភាគច្រើន បញ្ហា​អង្គែ​អាច​ត្រូវបាន​ព្យាបាល​និង​គ្រប់គ្រង​ដោយ​សាប៊ូ​ដែល​មាន​លក់​នៅ​ តាម​ទីផ្សារ​។​បញ្ហា​អង្គែ​ធ្ងន់ធ្ងរ​អាច​ត្រូវការ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ ​នូវ​សាប៊ូក្រែ​ម​ជា​ស្តេ​រ៉ូ​អ៊ីត ឬ​ក្រែម​ប្រឆាំង​នឹង​មេរោគ​ផ្សិត​ដើម្បី​ជួយ​បន្ថយ​អា​ការៈនោះ​។​


​ការព្យាបាល​នៅផ្ទះ​

​ប្រសិនបើ​អ្នក​មាន​ក​ម្ចេចសៗ​ពី​ស្បែក​ក្បាល​របស់​អ្នក​អ្នក​គួរតែ​ អាច​ព្យាបាល​វា​ដោយ​សាប៊ូកក់សក់​បាន​។​អាស្រ័យ​ទៅលើ​ប្រភេទ​នៃ​សក់​របស់​ អ្នក​វា​ក៏​អាច​ជា​ការ​ម៉ាស្សា​ដោយ​ប្រេង​លើ​ស្បែកក្បាល​ដើម្បី​ផ្តល់​ ភាពប្រសើរ​ឡើង​ដល់​ការ​រលាក​ស្បែក​។​

​ប្រភេទ​នៃ​សាប៊ូ​អង្គែ​ជាច្រើន​មាន​លក់​នៅ​តាម​ទីផ្សារ​ហើយ​វា​ក៏​មាន ​ប្រសិទ្ធភាព​ផងដែរ​។​ពួក​វា​ត្រូវ​បាន​លក់​នៅ​ក្រោម​ឈ្មោះ​ជា​ច្រើន​ដូចនេះ ​សូម​ពិនិត្យមើល​សមាសធាតុ​ផ្សំ​ឬ​សួរ​អ្នកលក់​ប្រសិនបើ​អ្នក​មាន​សំណួរ ៖

​សាប៊ូ​មាន​សារធាតុ សេលេ​នី​ញ៉ូម​ស៊ុល​ហ្វីត ១ ភាគរយ​

​សាប៊ូ​មាន​សារធាតុ Sulfur

​សាប៊ូ​មាន​សារធាតុ Zinc Pyrithione

​សាប៊ូ​មាន​សារធាតុ Ketoconazole​។​

​ប្រសិនបើ​អ្នក​មាន​អង្គែ​អ្នក​អាច​ទាំ​ទារ​អោយ​ប្រើ​តែ​សាប៊ូ​បំបាត់​ អង្គែ​ជា​រៀង​រាល់ថ្ងៃ​នៅ​ពេល​ដំបូង​។ នៅពេល​ដែល​អង្គែ​មាន​ភាពប្រសើរ​ឡើង​វា​មិន​អី​នោះ​ទេ​ក្នុង​ការបន្ថយ​ ការប្រើ​សាប៊ូ​នោះ​។ ការប្រើ​សាប៊ូ​នោះ​ម្តង​ក្នុង​មួយ​សប្តាហ៍ អាច​គ្រប់គ្រង​កុំអោយ​អង្គែ​ធ្លាក់​មក​នៅ​នឹង​ស្មា​របស់​អ្នក​។​

​ប្រសិនបើ​សាប៊ូ​បំបាត់​អង្គែ ធ្វើអោយ​អ្នក​រមាស់ ឬ​រំខាន​ដល់​ស្បែក​ក្បាល​របស់​អ្នក​អ្នក​អាច​សាកល្បង​ប្រើ​ផលិតផល​ផ្សេង​។ អ្នក​អាច​ត្រូវ​ការសាកល្បង​សាប៊ូ​មួយចំនួន​ដើម្បី​ដឹងថា​តើ​មួយ​ណា​ដែល​ល្អ​ សម្រាប់​អ្នក​។​

​សាប៊ូ​បំបាត់​អង្គែ​មួយចំនួន​មាន​ក្លិន​ខ្លាំង​។ ប៉ុន្តែ​អ្នក​អាច​នៅ​តែ​អោយមាន​ក្លិន​ល្អ​វិញ​ដោយ​ប្រើ​សាប៊ូ​ទូទៅ​ក្រោយពី​ កក់​សាប៊ូ​អង្គែ​ហើយ​។​

ការព្យាបាល​ដោយ​វេជ្ជសាស្ត្រ​

​ប្រសិនបើ​អ្នក​មាន​ក​ម្ចេចសៗ​នៅ​កន្លែង​ដទៃ​ទៀត​ក្រៅពី​ស្បែក​ក្បាល​ របស់​អ្នក ឬ​ប្រសិនបើ​សាប៊ូ​តែមួយ​មុខ​មិន​អាច​គ្រប់គ្រង​បញ្ហា​អង្គែ​បាន​នោះ​ទេ​សូម​ ពិគ្រោះ​វា​ជាមួយនឹង​គ្រូពេទ្យ​អំពី​ការព្យាបាល​ដទៃទៀត​។​

​គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​អ្នក និង​យក​ព័ត៌មាន​ពី​ប្រវត្តិ​ជំងឺ​របស់​អ្នក​ដើម្បី​រក​មើល​ថា​តើ​ការព្យាបាល ​ណាមួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ប្រសិនបើ​គ្រូពេទ្យ​សម្រេចចិត្ត​អោយ​អ្នក​ប្រើ​ថ្នាំ​សម្រាប់​បញ្ហា​នេះ​ គាត់​អាច​ណែនាំ ៖

​ចេញ​វេជ្ជបញ្ជា​សាប៊ូ​អង្គែ​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​

​សាប៊ូ​ប្រឆាំងនឹង​ពពួក​ផ្សិត​ឬ​ក្រែម

​ក្រែម​ស្តេ​រ៉ូ​អ៊ីត និង​ការប្រើ​ប្រេង​

​ក្រោយ​ពី​ការព្យាបាល​មនុស្ស​មួយចំនួន​សម្គាល់​ឃើញថា តំបន់​នៃ​ស្បែក​ដែល​មាន​ក​ម្ចេចសៗ​ធ្ងន់ធ្ងរ អាច​ភ្លឺ​ជាង​ស្បែក​ជុំវិញ​កន្លែង​នោះ​។ នេះ​គឺជា​រឿង​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​ស្បែក​ខ្មៅ​។ នៅពេល​ក្រោយ​ការប្រែប្រួល​ពណ៌​នេះ​នឹង​បាត់ ហើយ​ស្បែក​នឹង​ត្រឡប់​មក​ធម្មតា​វិញ​៕

2 views0 comments

Commenti


bottom of page