top of page
Writer's pictureMony Thay

ការថែរក្សា​សម្រស់ នៅ​រដូវក្តៅ


រដូវក្តៅ​បាន​មកដល់​ទៀតហើយ តើ​អ្នក​មាន​អារម្មណ៍​ថា​ក្តៅ​ដែរឬទេ​? ប៉ុន្តែ យើង​អាច​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​បាន ព្រមទាំង​អាច​រីករាយ​នឹង​អាកាសធាតុ​ដ៏​ល្អ​នេះ​ថែម​ទៀត តាមរយៈ​ការ​ហែល​ទឹកសមុទ្រ និង​ស្លៀក​សម្លៀកបំពាក់​ស្អាតៗ​សម្រាប់​រដូវ​នេះ​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ថែ​ក​រក្សា​សម្រស់​នៅ​រដូវក្តៅ នៅតែ​ជា​រឿង​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​ដដែល ដូច្នេះ យើង​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ខ្លះៗ ដែល​អ្នក​អាច​ធ្វើបាន​ដូចខាងក្រោម​នេះ ៖

​ប្រើឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​រាល់ថ្ងៃ​ ​អ្នក​មិន​គួរគេង​នៅលើ​ឆ្នេរ​ខ្សាច់ ដើម្បី​អាំង​ថ្ងៃ​ទៀត​ទេ ព្រោះ​វា​អាច​ធ្វើអោយ​កម្តៅ​ព្រះអាទិត្យ​ចាំង​កាំរស្មី​ដ៏​គ្រោះថ្នាក់​ដល់​ ស្បែក​អ្នក​បាន​។ ពន្លឺ​ចេញពី​ព្រះអាទិត្យ គឺជា​មូលហេតុ​ដ៏​ធំ​បំផុត​នៃ​បញ្ហា​ចាស់​មុន​អាយុ​របស់​ស្បែក​មនុស្ស​យើង ដូច្នេះ អ្នក​គួរតែ​យកចិត្តទុកដាក់​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​អោយបាន​រាល់​ ថ្ងៃ​ទៅក្នុង​រដូវក្តៅ​នេះ ដើម្បី​អោយ​ប្រាកដថា ស្បែក​អ្នក​ទទួលបាន​ការការពា​រ​គ្រប់គ្រាន់​ហើយ​។

ការថែរក្សា​សក់​ ​សក់​របស់​អ្នក ក៏​អាច​ងាយ​នឹង​ខូចខាត​ដោយសារ​ពន្លឺព្រះអាទិត្យ​ដែរ​។ បើសិនជា​អ្នក​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​រាល់​ថ្ងៃ​នោះ ចូរ​កុំ​ភ្លេច​ពាក់មួក​ដើម្បី​ការពា​រសក់ និង​ធ្វើ​យ៉ាងណា​លាប​ក្រែ​មអប់​សក់​អោយបាន​គ្រប់គ្រាន់ (​ម្តង​ក្នុង​មួយ​សប្តាហ៍​) ជាពិសេស​នៅ​រដូវក្តៅ​តែម្តង ដើម្បី​ថែរក្សា​សក់​អោយមាន​សុខភាព​ល្អ​ជាប់​។

ថែរក្សា​ប្រអប់ជើង​ ​អាកាសធាតុ​ក្តៅ​អាច​ផ្តល់​ក្លិន​មិនល្អ​ដល់​ប្រអប់ជើង បង្ក​ជំងឺផ្សិត និង​ជំងឺ​តាអក​បាន​។ ដូច្នេះ ចូរ​ធ្វើយ៉ាងណា​អោយ​ប្រអប់ជើង​ស្ងួត​អោយបាន​ច្រើន​បំផុត​តាម​តែ​អាច​ ធ្វើទៅបាន តាមរយៈ​ការពាក់​ស្បែកជើង​វ៉ាត់កែង ហើយក៏​មិន​ត្រូវ​ភ្លេច​ថា ប្រអប់ជើង​ក៏​អាច​នឹង​រលាក​ដោយសារ​កម្តៅ​ព្រះអាទិត្យ​ដែរ ដូច្នេះ អ្នក​គួរតែ​លាបឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ​ផង​។

ផ្តល់​ភាព​ភ្លឺ​ថ្លា​ដល់​រូបរាង​ខាងក្រៅ​ ​រដូវក្តៅ គឺជា​ពេលវេលា​មួយ​ដើម្បី​អាច​អោយ​សម្រស់​ធម្មជាតិ​របស់​អ្នក​ភ្លឺ​ចែងចាំង​ ដល់​ពិភពលោក​ខាងក្រៅ​បាន ដូច្នេះ យក​ល្អ​អ្នក​គួរតែ​ផ្តល់​ភាពស្រស់ស្អាត​របស់​អ្នក​តាមរយៈ​ការ​ផាត់​មុខ ធ្វើខ្លួន ដើម្បី​បង្អួត​ដល់​មនុស្ស​ជុំវិញ​ខ្លួន​ហើយ​។ ប៉ុន្តែ ចូរ​ប្រាកដថា គ្រឿង​ផាត់​មុខមាត់​របស់​អ្នក​នឹង​មិន​រលាយ​ចេញ​វិញ​ទេ នៅពេល​ដែល​អ្នក​ស្ថិតនៅ​ក្នុង​ស្ថានភាព ឬ​ក្រោម​កម្តៅ​ព្រះអាទិត្យ​។

មើល​របប​អាហារ​ ​ការធ្វើ​អោយ​ខ្លួន​ឯង​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ រហូត​នៅ​រដូវក្តៅ គឺជា​រឿង​សំខាន់​ណាស់​។ វា​នឹង​ជួយ​អោយ​ស្បែក​លូតលាស់ និង​សក់​មើល​ទៅ​ស្រស់ស្អាត​តែម្តង ដូច្នេះហើយ ចូរ​ប្រាកដថា អ្នក​បាន​ទទួលទាន​ទឹក ៨ កែវ​ក្នុង​មួយថ្ងៃ និង​ដាក់​ទឹក​មួយ​ដប​តាម​ខ្លួន​ជាប់​រហូត នៅ​ពេល​ចេញ​ទៅ​ណា​មក​ណា​។ ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ច្រើន​ក៏​ជា​រឿង​មាន​ប្រយោជន៍​ដែរ ហើយ​វា​ក៏​នឹង​ផ្តល់​ជា​ជីវជាតិ និង​អង់​ទី​អុកស៊ី​ដង់​ដែល​អ្នកត្រូ​វ​ការ ដើម្បី​រក្សា​សម្រស់​អោយ​នៅ​ស្រស់ស្អាត​បំផុត​សម្រាប់​រដូវក្តៅ​ដ៏​យូរ​មួយ​ នេះ​។

ប្រើ​ម៉ា​សស្កា​រ៉ា ដែល​មិន​ជ្រាប​ទឹក​ ​បើសិន​ជា​អ្នក​នឹង​ត្រូវ​ការប្រើ​ម៉ា​សស្កា​រ៉ា​នោះ អ្នក​គួរតែ​ប្តូរ​មក​ប្រើ​ផលិតផល​ណា​ដែល​វា​មិន​ជ្រាប​ទឹក​សម្រាប់​ប្រើ​នៅ​ រដូវក្តៅ​នេះ​។ មិន​ខ្វល់​ថា​អ្នក​ត្រូវ​ទៅ​ហែល​ទឹក​ឬ​អត់​នោះទេ ម៉ា​សស្កា​រ៉ា​ដែល​មិន​ជ្រាប​ទឹកនឹង​ជួយ​បញ្ឈប់​ការ​រលាយ ឬ​ការ​ជ្រាប​របស់​ម៉ា​សស្កា​រ៉ា​នោះ​ចេញ​ពី​ភ្នែក​បាន នៅពេល​ដែល​អ្នក​បែកញើស​។

ពិនិត្យ​ទៅលើ​បបូរមាត់​ ​បបូរមាត់​អ្នក គឺ​គ្មាន​របាំង​ការពារ​ពី​ធម្មជាតិ​សម្រាប់​ប្រឆាំង​នឹង​ពន្លឺព្រះអាទិត្យ​ ឡើយ ដូច្នេះ វា​ងាយ​នឹងរង​ការខូចខាត​ណាស់​។ ចូរ​លាប​ក្រែមការពារ​បបូរមាត់​ជានិច្ច នៅពេល​ដែល​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​ដើម្បី​ចៀសវាង​ការ​ប្រេះ និង​ឈឺ​បបូរមាត់​។

អ្វី​ដែល​គួរ​ធ្វើ​នៅ​ពេល​រលាក​ស្បែក​ ​បើសិន​ជា​អ្នក​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​ដោយ​មិន​មាន​ ការការពារ​អ្វី​ទេនោះ ការព្យាបាល​ដោយ​ប្រទាល​កន្ទុយក្រពើ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ជួយ​អោយ​កន្លែង ឬ​ស្បែក​ដែលរ​លា​កដោយ​ពន្លឺព្រះអាទិត្យ​នោះ​រលោង និង​ត្រជាក់​បាន​។ សម្រាប់​ការងារ​នៅពេល​យប់ ចូរ​លាប​ក្រែម​ដែល​ផ្ទុក​ទៅ​ដោយ​ជាតិ​ស័ង្គសី​បន្ថែមទៀត ព្រោះ​វា​នឹង​ជួយ​អោយ​របួស​ដែល​រលាក​នោះ​ឆាប់​ជា​៕

1 view0 comments

コメント


bottom of page