top of page
Writer's pictureMony Thay

ក្រចកដៃ​ដុះ​លឿន​ជាង ក្រចក​ជើង​? ហេតុអ្វី​?


មាន​ការសិក្សា​ជា​ច្រើន​ដែល​ព្យាយាម​បំភ្លឺ​ទៅលើ​សំណួរ​នេះ​។​ហេតុផល​ទី ១ គឺ​ត្រូវបាន​គេ​គិត​ថា ដោយសារ​តែ​ម្រាមដៃ​នៅ​ជិត​បេះដូង​ជាង​ម្រាម​ជើង ដូច្នេះ ម្រាមដៃ​ទទួលបាន​ឈាម អុកស៊ីសែន និង​សារធាតុចិញ្ចឹម​បាន​ច្រើន​ជាង​ម្រាមជើង​ដែល​នៅ​ឆ្ងាយ​ពី​បេះ​ដូង​។​ សារធាតុចិញ្ចឹម​ត្រូវបាន​ដឹកនាំ​ទៅអោយ​ក្រចក​តាមរយៈ​សរសៃឈាម​តូចៗ​នៅលើ​ ក្រោម​ក្រចក​។​ហេតុផល​ទី ២ គឺ​ដោយសារ​ម្រាមដៃ​ធ្វើការ​ច្រើន​ជាង​ម្រាមជើង ដែល​ការប៉ះទង្គិច​គឺជា​កត្តា​មួយ​ជួយ​ជម្រុញ​អោយ​ក្រចក​ដុះ​លឿន​។​ ដូចគ្នានេះដែរ ក្រចកដៃ​ខាងស្តាំ​ក៏​ដុះ​លឿន​ជាង​ក្រចកដៃ​ខាងឆ្វេង​ផងដែរ​៕

20 views0 comments

Comentarios


bottom of page