top of page

ភ្លាក្ដាមសមុទ្រ

  • Writer: Mony Thay
    Mony Thay
  • Dec 13, 2018
  • 1 min read

- ក្ដាមសេះ រឺ ក្ដាមថ្ម ( តាមចំណូលចិត្ត ) - ខ្ទឹមស ខ្ទឹមក្រហម ( ហាន់ជាបន្ទះស្ដើងៗ ) - ខ្ទឹមបារាំង ( ហាន់ជាបន្ទះស្ដើងៗ ) - ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ប៊ីចេង - ម្ទេស ក្រូចឆ្មា ( ពីរមុខនេះត្រូវការច្រើន ) - ជីបន្លា ជីអង្គាម វិធីធ្វើ - ក្ដាមបកស្នូកចេញ លាងទឹកអោយស្អាត កាត់ជាដុំតូចៗល្មម រួចយកមកដាក់ក្នុងចានស្អាតមួយ ហើយដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស និង ម្សៅស៊ុបបន្តិច កូរអោយសព្វ ទុកប្រហែល 10 នាទីដើម្បីអោយវាឆ្អិនសាច់ និង កាត់ជាតិឆ្អាបរបស់ក្ដាមបានល្អ - បន្ទាប់មកយកចានថ្មីមួយទៀត ដាក់ទឹកក្រូចឆ្មា ម្ទេស ខ្ទឹមស ( ដែលនៅសល់ ) ខ្ទឹមក្រហម ខ្ទឹមបារាំង ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស និង ប៊ីចេងបន្ថែមរស់ជាតិបន្តិច ហើយកូរចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត - រួចយកមកចាក់ពីលើក្ដាម ( អាចក្រឡុកដូចយើងក្រឡុកព្រីងជាមួយអំបិល រិតតែល្អ ដើម្បីអោយវាចូលសព្វជាតិបានល្អ ) បើចូលជាតិអស់ហើយ បន្ថែម ជីបន្លា ជីអង្កាម ច្របល់ចូលគ្នាម្ដងទៀត រួចជាការស្រេច មុខម្ហូបនេះត្រូវការប្រើម្ទេស និង ក្រូចឆ្មាអោយច្រើន ទើបកាត់ជាតិឆ្អាប និង អោយឆ្អិនសាច់ក្ដាមល្អ

Comments


Copy right by MR. THAY MONY

012 777 519 / 069 777 519 , fb.mony@gmail.com

No.7AE0, Street 111, Sangkat Beoung Brolet

Khan 7 Makara, Phnom Penh, Cambodia. 2018

  • Telegram
  • Facebook Page
  • YouTube
bottom of page