top of page

បង្អែមគ្រាប់ខ្នុរ

  • Writer: Mony Thay
    Mony Thay
  • Dec 13, 2018
  • 1 min read

គ្រឿងផ្សំ - សណ្ដែកបាយ - ពងមាន់ - ស្ករស - ខ្ទិះដូង វិធីធ្វើ - យកសណ្ដែកបាយត្រាំទឹកប្រហែល2ម៉ោង រួចលាងអោយស្អាត ហើយដាក់ខ្ទិះដូងចូលជាមួយសណ្ដែកបាយ បន្ទាប់មកត្រូវយកទៅដាំដូចបាយបរិភោគធម្មតា ( កុំអោយជ្រាយ ) រួចកូរអោយដាច់ទឹកល្អ ទើបយកមកលុញជាដុំមូលប្រវែងប៉ុនគ្រាប់ខ្នុរ - ដាក់ដាំទឹកស្ករអោយពុះខាប់ឡើងស្អិត ( ស្ករដាក់អោយច្រើន ) កុំប្រើភ្លើងខ្លាំងពេក - បន្ទាប់មកយកពងមាន់មកគោះ យកតែផ្នែកក្រហម មកវាយអោយបែកចូលគ្នា រួចយកសណ្ដែកបាយដែលលុញទុកនោះ មកជ្រលក់នឹងពងមាន់អោយសព្វ ( ធ្វើម្ដងមួយៗ ) រួចបង់ដាក់ក្នុងទឹកស្ករ ដែលកំពុងពុះស្អិត ទុកអោយពងមាន់រឹងល្អហើយ សឹមស្រង់ដាក់ក្នុងចាន រួចជាការស្រេច ។ ក្នុងការដាំសណ្ដែកបាយបើសិនបងប្អូន មិនសូវចំណូលខ្ទិះដូងទេ អាចដាំជាមួយទឹកធម្មតា ហើយយកមកកូរជាមួយស្ករស ( ដាក់ស្ករតែតិចល្មមបានហើយ ) ( ដោយប្រើភ្លើងតិចៗ ) អោយដាច់ទឹកនឹងស្អិតល្អ ទើបយកមកលុញ ជ្រលក់ជាមួយពងមាន់ យកទៅបង់ក្នុងទឹកស្ករ រួចជាការស្រេច ។

Comments


Copy right by MR. THAY MONY

012 777 519 / 069 777 519 , fb.mony@gmail.com

No.7AE0, Street 111, Sangkat Beoung Brolet

Khan 7 Makara, Phnom Penh, Cambodia. 2018

  • Telegram
  • Facebook Page
  • YouTube
bottom of page